ព័ត៌មានថ្មីៗ:មន្ត្រីសុខាភិបាលអះអាងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោតសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នៅថ្ងៃទី៣១ ឧសភា ខាងមុខដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួនគណៈបក្សប្រឆំាង ដែលកំពុងតែប្រឆំាងជាមួយគណៈបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាសព្វថ្ងៃ នៅតែបន្តស្រែកឲ្យមានការផ្លាស់ប្តូរ ។យុវជនកម្ពុជា ជំរុញអោយរាជរដ្ឋាភិបាល បង្កើនពន្ធបារីរហូតដល់ ៧០ភាគរយ
មន្ត្រីសុខាភិបាលអះអាងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“
ចេញផ្សាយ  ២-មិថុនា-២០១៨    ដោយ : SengChhay
៣១ ខែ ឧសភា ឆ្នាំ ២០១៨
ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨ប្រារពឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“ខណៈជំងឺបេះដូងសរសៃឈាមបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ និងការស្រូបផ្សែងបារីពីគេ បានសម្លាប់មនុស្ស 2លាននាក់ ជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០២០ ចំនួននេះនឹងឡើង៣លាននាក់។ 
 
លោកវេជ្ជបណ្ឌិត លឹម ស៊ីវុតថា ឯកទេសជំងឺបេះដូងសរសៃឈាមនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានអោយដឹងថាការជក់បារីបង្កអោយកកដុំកំណកខ្លាញ់លើផ្ទៃនៃសរសៃឈាមដែលបង្ករអោយស្ទះសរសៃឈាមបេះដូងទៅថ្ងៃក្រោយ លើសពីនេះទៀតវាធ្វើអោយកំណកឈាមនៅក្នុងសរសៃឈាមងាយកើតឡើង ដែលបណ្តាលអោយស្ទះសរសៃឈាមបេះដូង ក៏ដូចជាស្ទះសរសៃឈាមខួរក្បាល និងសរសៃឈាមផ្សេងៗទៀត។ 
 
នៅឆ្នាំ២០២០រៀងរាល់អ្នកស្លាប់១០នាក់ដោយសារជំងឺដែលទាក់ទង់នឹងថ្នាំជក់ មាន៧នាក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ តួយ៉ាងដូចប្រទេសកម្ពុជាជាដើម។ 
ថ្នាំជក់សម្លាប់មនុស្ស៧លាននាក់លើពិភព ចំពោះកម្ពុជាថ្នាំជក់បានសម្លាប់មនុស្ស១ម៉ឺននាក់ក្នុងមួយឆ្នាំៗផងដែរ។ 
 
ធនាគារពិភពលោកបានអោយដឹងថាក្នុងមួយឆ្នាំៗពិភពលោកចំណាយថវិកា២០០ពាន់លានដុល្លាទៅលើការព្យាបាលជំងឺដែលបណ្តាលមកពីថ្នាំជក់ ហើយ៥០%នៃចំណាយនេះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ 
 
វេជ្ជបណ្ឌិតលឹមស៊ីវុតថាបន្ថែមទៀតថាអ្នកជំងឺបេះដូងសរសៃឈាមប្រឈមមុខនឹងការព្យាបាលមួយជីវិត។
 អ្នកជំងឺបេះដូងសរសៃឈាមដែលរួចផុតពីការបាត់បង់ជីវិតគឺមិនអាចបំពេញការងារចិញ្ចឹមជីវិតប្រចាំថ្ងៃបានទេ ព្រមទាំងត្រូវចំនាយថវិការព្យាបាលជំងឺនេះពេញមួយជីវិតផងដែរ ដែលធ្វើអោយប៉ះពាល់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចគ្រួសារអ្នកជំងឺបេះដូងសរសៃឈាមដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានអោយដឹងថា គាត់ជក់បារីរយៈពេល២០ឆ្នាំហើយ ហើយឥឡូវគាត់មានអាការៈញ័រហត់ ពេញខ្លួន ស្ទើរទ្រាំមិនបាន។
ដូចនេះដើម្បីបន្ថយចំនួនអ្នកស្លាប់និងពិការដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់នេះ គឺការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ត្រូវធ្វើអោយបានម៉ត់ចត់បំផុតដូចជា៖ ការបោះពុម្ពសារព្រមានសុភាពជារូបភាពនិងជាភាសាខ្មែរនៅលើកញ្ចប់បារី ការហាមឃាត់ការជក់បារីនៅក្នុងអាគារនៃកន្លែងធ្វើការ និងកន្លែងសាធារណៈ កាហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់ទំរង់ និងការដំឡើងពន្ធផលិតផលថ្នាំជក់៕
ត្រលប់ក្រោយ >>