ព័ត៌មានថ្មីៗ:គ.ជ.ប ដាក់ទីតាំងការិយាល័យ បោះឆ្នោត ក្នុង​Google Mapគ.ជ.ប ដឹកញ្ជូនសន្លឹកឆ្នោតទៅរក្សាទុកក្នុងឃ្លាំង បន្ទាប់ពីបោះពុម្ពរួចរាល់មន្ត្រីសុខាភិបាលអះអាងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោតសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នៅថ្ងៃទី៣១ ឧសភា ខាងមុខដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន
គ.ជ.ប ដឹកញ្ជូនសន្លឹកឆ្នោតទៅរក្សាទុកក្នុងឃ្លាំង បន្ទាប់ពីបោះពុម្ពរួចរាល់
ចេញផ្សាយ  ១៣-កក្តដា-២០១៨    ដោយ : SengChhay

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បាន ដឹកញ្ជូនសន្លឹកឆ្នោតទៅរក្សាទុកក្នុងឃ្លាំងមួយកន្លែងក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីបោះពុម្ពរួចរាល់ មុននឹងបញ្ជូនទៅតាមការិយាល័យបោះឆ្នោតដែលមានជាង២ម៉ឺនការិយាល័យនៅទូទាំងប្រទេស។ សន្លឹកឆ្នោតដែលត្រូវបោះពុម្ពសម្រាប់បម្រើឱ្យការ​​បោះឆ្នោត​​​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះមានសរុបជាង១០លាន៥២ម៉ឺនសន្លឹក ដោយត្រូវចំណាយថវិកា​អស់​​ជាង​​​២លាន​៣សែន​ដុល្លារ​អាមេរិក​ ក្នុងចំណោមនេះ មាន​សន្លឹក​​​ឆ្នោតគំរូ​ សម្រាប់​​ប្រើប្រាស់ដល់ការ​​បណ្តុះ​​បណ្តាល​​អ្នកបោះឆ្នោតនិងមន្ត្រីតាមការិយាល័យបោះឆ្នោត​មាន​​ជាង​​​​​៣២ម៉ឺន​សន្លឹកសន្លឹកឆ្នោត​​បម្រុង​​សម្រាប់ការិយាល័យបោះឆ្នោតក្នុង​ករណី​មាន​សន្លឹក​​ឆ្នោត​ខូច​​ជាង​​៦៦​ម៉ឺនសន្លឹក។ ថ្លែងប្រាប់អ្នកសារព័ត័មានក្នុងពេលដឹកជញ្ជូនសន្លឹកឆ្នោតចេញពីរោងពុម្ពឯកជនមួយកន្លែងស្ថិតក្នុងខណ្ឌទួលគោក ទៅរក្សាទុកគ.ជ.ប ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកក្កដានេះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកពាក្យគ.ជ.ប បានបញ្ជាក់ថា សន្លឹកឆ្នោតទាំងនេះនឹងបញ្ជូនទៅតាមរាជធានីខេត្តឱ្យបាន៣៦ម៉ោងមុនថ្ងៃបោះឆ្នោតចូលមកដល់។ ឯកឧត្តម បានឱ្យដឹងថា នៅមួយការិយាល័យ​​បោះឆ្នោតនីមួយៗ មានការត្រៀមសន្លឹកឆ្នោតបម្រុងពីចំនួន២៥សន្លឹក ទៅ៧៤សន្លឹក ដែលចំនួននេះត្រូវបានកាត់បន្ថយជាង៥០ភាគរយ បើធៀបនឹងចំនួនសន្លឹកឆ្នោតបម្រុងនៅក្នុងមួយការិយាល័យ​​បោះឆ្នោត នារយៈកាល​កន្លង​​មកដែលមានរហូតដល់ពី៥០សន្លឹក ទៅ៩៩សន្លឹក។ ការត្រៀមសន្លឹកឆ្នោតបម្រុងនេះ គឺក្នុងករណីមានសន្លឹកឆ្នោតខូច ធ្លាក់ទឹក ប្រឡាក់។ មួយទៀតដែលជាចំណុចសំខាន់ គឺនៅពេលអ្នកបោះឆ្នោតគូសសន្លឹកឆ្នោតច្រឡំកន្លែងគណបក្ស នាយោបាយដែលខ្លួនមិនពេញចិត្ត ហើយមានបំណងស្នើសុំប្តូរសន្លឹក​​ឆ្នោតថ្មីពីមន្ត្រីការិយាល័យបោះ ឆ្នោតបានម្តងទៀត។

ត្រលប់ក្រោយ >>