មន្ទីរពេទ្យបេះដូងFUWAI ខេត្តយូណាន ផ្តល់សម្ភារៈអេឡិចត្រូនិកដល់មន្ទីរសុខាភិបាលខេត្តបាត់ដំបង និង ផ្នែកអគារបេះដូងនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

វិទ្យុជាតិកម្ពុជា ៖ លោកចេម ហួត 

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃពុធទី១៩ ខែមករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំរាជធានីភ្នំពេញ មានរៀបចំកម្មវិធីផ្តល់សម្ភារៈ អេឡិចត្រូនិក ដល់មន្ទីរសុខាភិបាលខេត្តបាត់ដំបង និងផ្នែកអគារបេះដូងនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។
ក្នុងនាមមន្ទីរពេទ្យ FUWAI លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានជម្រាបជូនអង្គពិធីថា ក្នុងស្មារតីចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការទំនើបកម្មសម្ភារៈការិយាល័យ ទើបអង្គការ YUNDI ដែលជា សង្គមស៊ីវិលមួយរបស់ប្រទេសចិន ហើយដែលបាននិងកំពុងបំពេញបេសកកម្មការងារនៅកម្ពុជា តែងបានកៀរគរនូវជំនួយសប្បុរសធម៌ និងមនុស្សធម៌នានា ក្នុងការចូលរួមធ្វើទំនើបកម្មសម្ភារៈបរិក្ខារការិយាល័យ ជូនដល់បណ្តាដៃគូនានាក្នុងការចូលរួមសម្របសម្រួល ជូនដល់កុមារកម្ពុជាដែលមានជំងឺបេះដូងចំហ ទៅវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងFUWAI ខេត្តយូណាន។

 លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្មវិធីនាថ្ងៃនេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៃការផ្ដល់អំណោយបន្ថែមលើការផ្ដល់អំណោយ នាពេលកន្លងមករបស់ អង្គការ YUNDI និងមន្ទីរពេទ្យFUWAI ជូនដល់បណ្តាដៃគូនានានៅក្នុងប្រទេសកម្ពុជា។
 លោកជំទាវបានលើកទឹកចិត្តដល់បណ្តាដៃគូនានាក្នុងការចូលរួមដល់ការអនុវត្តន៍គម្រោងដំណើរនៃក្តីស្រឡាញ់ពេញបេះដូងក្នុងការសម្រប សម្រួល ជូនដល់កុមារកម្ពុជាបន្ថែមទៀតបានទៅវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅក្នុងប្រទេសចិន។ លោកវេជ្ជបណ្ឌិត សាំង លាង ប្រធានផ្នែកបច្ចេកទេសជំងឺបេះដូងនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងលោកវេជ្ជបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាល ខេត្តបាត់ដំបង បានសាទរនឹងសម្ភារៈអេឡិចត្រូនិកដែលទទួលបាននាថ្ងៃនេះ ហើយបន្តការប្តេជ្ញាចិត្តចូលរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌     ប្រកបដោយវិជ្ជាជីវៈវេជ្ជសាស្ត្រស្របតាមនិយាមវិទ្យាសាស្ត្រសុខាភិបាល ជាមួយនឹងមន្ទីពេទ្យបេះដូងFUWAIខេត្តយូណាន ប្រទេសចិន និង បណ្តាដៃគូកិច្ចសហការនានាដែលឈរលើផលប្រយោជន៍របស់សហគមន៍ និងតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា៕

IMG_20220120_193557_993

IMG_20220120_193602_583

IMG_20220120_193559_984

IMG_20220120_193608_354

Comments

Related posts