នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ជំរុញឱ្យប៉ូលិសពន្យល់ពីការឆ្លើយតបទៅនឹងការហៅទូរសព្ទសង្គ្រោះបន្ទាន់នៅថ្ងៃបុណ្យ Halloween

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ លោក Han Duck-soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធនេះថា ប៉ូលីសត្រូវពន្យល់ពីរបៀបដែលពួកគេបានឆ្លើយតប បន្ទាប់ពីបានទទួលការហៅទូរស័ព្ទបន្ទាន់ជាច្រើនម៉ោង មុនការប៉ះទង្គិចគ្នាក្នុងពិធីបុណ្យ Halloween ដោយបានសម្លាប់មនុស្សជាង ១៥០ នាក់នៅក្នុងទីក្រុងសេអ៊ូល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែវិច្ឆិកា។ កាល​ពី​យប់​ថ្ងៃ​សៅរ៍​បាន​សម្លាប់​មនុស្ស ១៥៦ នាក់ និង​របួស ១៥១ នាក់ ដោយមនុស្ស ២៩ នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។ ក្នុងចំណោមអ្នកស្លាប់យ៉ាងហោចណាស់មានពលរដ្ឋ ២៦ នាក់មកពី ១៤ ប្រទេស។ លោក Han បាននិយាយនៅឯកិច្ចប្រជុំក្រុមការងារស្តីពីគ្រោះមហន្តរាយថា "ប៉ូលីស ត្រូវតែធ្វើការត្រួតពិនិត្យហ្មត់ចត់ និងផ្តល់ការពន្យល់ច្បាស់លាស់ និងតម្លាភាពដល់សាធារណជន"៕IMG_20221102_141657_477

Comments

Related posts