វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិបាននិយាយថា ការចាប់ផ្តើមឡើងវិញនូវរោងចក្រថាមពលនុយក្លេអ៊ែររបស់ប្រទេសជប៉ុននឹងអាចជួយបន្ធូរបន្ថយការភ័យខ្លាចនៃការផ្គត់ផ្គង់ថាមពលរបស់អឺរ៉ុបក្នុងអំឡុងរដូវរងា ដោយសារឧស្ម័នធម្មជាតិរាវ (LNG) កាន់តែច្រើននឹងអាចរកបាននៅលើទីផ្សារពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ អឺរ៉ុបកំពុងប្រជែងគ្នាដើម្បីរៀបចំសម្រាប់វិបត្តិថាមពលក្នុងរដូវរងានេះ ដោយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានរារាំងរំហូរឧស្ម័ន និងជំរុញឱ្យមានការភ័យខ្លាចនៃការដាច់ចរន្តអគ្គិសនីដែលអាចកើតមាន និងវិបត្តិសេដ្ឋកិច្ច។ លោក Fatih Birol ប្រធាន IEA បានប្រាប់សន្និសីទថាមពលអន្តរជាតិនៅទីក្រុងតូក្យូថា "ខ្ញុំរីករាយដែលបាន ឃើញប្រទេសជប៉ុនឆ្ពោះទៅរកការចាប់ផ្តើមរោងចក្រថាមពលនុយក្លេអ៊ែរឡើងវិញ"។ លោក Birol បាននិយាយថា លោកបានជួបជាមួយ Kishida កាលពីថ្ងៃចន្ទ ហើយបានពិភាក្សាអំពីគំនិតផ្តួចផ្តើមរបស់ប្រទេសជប៉ុនក្នុងការផ្លាស់ប្តូរបៃតង ជាពិសេសការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ៕
Comments