លោក Joe Biden ត្រៀម ជួប លោក Putin លុះត្រាតែ រុស្ស៊ីមានបំណងបញ្ចប់សង្គ្រាម  

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថា លោកពុំមានផែនការភ្លាមៗ ដើម្បីទាក់ទងលោក Vladimir Putin នោះទេ ប៉ុន្តែលោកបានត្រៀម លក្ខណៈដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី ប្រសិនបើលោកបង្ហាញចំណាប់អារម្មណ៍ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងមានការពិភាក្សាជាមួយសម្ព័ន្ធណាតូ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន FINANCIAL TIMES នៅថ្ងៃទី០២ ខែធ្នូ។ លោកនិយាយថា លោក ត្រៀមខ្លួន ដើម្បីពិភាក្សា ជាមួយ លោក Putin ប្រសិនបើការពិត លោក ចាប់អារម្មណ៍ ថា លោក សម្រេចចិត្តស្វែងរកវិធី ដើម្បី បញ្ចប់សង្គ្រាម ។ លោក Biden បានថ្លែងដូច្នេះកាលពីថ្ងៃព្រហស្បតិ៍ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានបន្ទាប់ពីបានពិភាក្សាជាមួយសមភាគីបារាំងលោក Emmanuel Macron ។ មេដឹកនាំទាំងពីរបានសន្យាសាមគ្គីភាពជាមួយអ៊ុយក្រែនប្រឆាំងសង្គ្រាមរបស់រុស្ស៊ីហើយប្តេជ្ញាថា នឹងធ្វើការរួមគ្នាដើម្បីដោះស្រាយការលំបាកផ្នែកសេដ្ឋកិច្ចដែលជម្លោះបាននាំមក។ លោក Biden បានដាក់ទំនួលខុសត្រូវលើការបញ្ចប់សង្គ្រាមដែលបានចាប់ផ្តើមដោយការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ដោយផ្តោតត្រង់ៗលើលោក Putin ។ មានវិធីមួយសម្រាប់បញ្ចប់សង្គ្រាមនេះ គឺជាវិធីសម ហេតុផលដែលលោក Putin អាចដកកងទ័ពចេញពីអ៊ុយក្រែន ប៉ុន្តែវាទំនងជាលោកនឹងពុំធ្វើដូច្នេះនោះទេ។ លោក Macron បាននិយាយថា ប្រទេសទាំងពីរមានទំនួលខុសត្រូវរួមគ្នាដើម្បីការពារលទ្ធិប្រជាធិបតេយ្យសម្រាប់ ភាគីទាំងសងខាងហើយប្រឈមមុខនឹងផលវិបាកដោយផ្ទាល់ និងដោយ ប្រយោលនៃសង្គ្រាមនៅអ៊ុយក្រែនជាមួយគ្នា៕IMG_20221202_163343_443

Comments

Related posts