ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញនាំយកអង្ករចំនួន ២តោនរបស់ក្រុមហ៊ុនJRP ឧបត្ថម្ភ ដល់រដ្ឋបាលស្រុកបរិបូណ៌

 

 

វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

 

កំពង់ឆ្នាំង៖ អង្ករចំនួន២តោន របស់ក្រុមហ៊ុនJRP ត្រូវបាន លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នាំយកទៅប្រគល់ជូនរដ្ឋបាលស្រុកបរិបូណ៌ ដើម្បីចែកជូនប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗក្នុងស្រុកបរិបូណ៌ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ។

 

លោក អម សុភា បានជម្រុញឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងស្រុក បន្តចុះធ្វើការអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋឱ្យថែរក្សាសុខភាព និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលដើម្បីកុំឱ្យមានឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង។

លោក យិន សារិនអភិបាលស្រុកបរិបូរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អម សុភា អភិបាលរងខេត្ត និងក្រុមហ៊ុន JRP ដែលបានឧបត្ថម្ភជូនដល់រដ្ឋបាលស្រុកបរិបូណ៌ សម្រាប់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗក្នុងសុក។ លោកអភិបាលស្រុកបានគោរពជូនពរដល់លោក អម សុភា និងលោកប្រធានក្រុមហ៊ុន សូមមានសុខភាពល្អ ទទួលបានជ័យជំនះគ្រប់ភារកិច្ច ៕

Comments

Related posts