ការសាងសង់សាលារៀនមួយត្រូវបានបញ្ចប់នៅក្នុងទីក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថាន

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ លោក Mawlawi Qudratullah Wasal ប្រធាននាយកដ្ឋានអប់រំខេត្តបាននិយាយកាលពីថ្ងៃអង្គារថា ការសាងសង់សាលារៀនមួយត្រូវបានបញ្ចប់នៅក្នុងទីក្រុង Kandahar រដ្ឋធានីនៃខេត្ត Kandahar ភាគខាង ត្បូងនៃប្រទេសអាហ្វហ្គានី ស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មាន Xinhua។ 

  មន្ត្រីខេត្តបានប្រាប់ស៊ីនហួថា "សាលារៀននេះសាងសង់ឡើងក្នុងតម្លៃជាង ៣៣៤,០០០ ដុល្លារសហរដ្ឋ អាមេរិក សាលានេះមានបន្ទប់រៀនចំនួន ១២ ការិយាល័យ រដ្ឋបាល និងកន្លែងកីឡាសម្រាប់ក្មេងប្រុស និងក្មេង ស្រីដើម្បីទទួលបានការអប់រំនៅទីនោះ" ។ លោកបន្ថែមថា សិស្សស្រីទាំងនោះអាចទទួលបានការសិក្សានៅសាលារហូតដល់ថ្នាក់ទី ៦។ នៅក្នុងការអភិវឌ្ឍន៍មួយផ្សេងទៀត ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bakhtar បានរាយការណ៍ថា ការសាងសង់អគារសិក្សាពីរជាន់ត្រូវបានបញ្ចប់នៅក្នុងខេត្ត Wardak ភាគខាងកើតនាពេលថ្មីៗនេះផងដែរ៕IMG_20220112_162252_925

Comments

Related posts