វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
MC. យោធាឥណ្ឌានិងប៉ាគីស្ថានបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានយល់ព្រមបញ្ឈប់ការបាញ់ប្រហារគ្នានៅតាមព្រំដែនដែលមានជម្លោះក្នុងតំបន់កាស្មៀរជាកន្លែងដែលមានការបាញ់គ្នាជាញឹកញាប់នាប៉ុន្មានខែថ្មីៗនេះ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៍មានReuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ខែកុម្ភៈ។ សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថាៈប្រមុខប្រតិបត្តិការយោធានៃប្រទេសទាំងពីរបាននិយាយគ្នាតាម ទូរស័ព្ទ ហើយបានយល់ព្រមពិភាក្សាគ្នាអំពីការព្រួយបារម្ភរបស់យោធាទាំងសងខាង ដែលអាចរំខាន ដល់សន្តិភាពនិងនាំឲ្យមានអំពើហឹង្សានៅក្នុងតំបន់ហិម៉ាឡៃយ៉ា៕
Comments