ក្រុមហ៊ុនអាកាសចរណ៍ Kazakh ផ្អាកជើងហោះហើរទៅកាន់ប្រទេសរុស្ស៊ី ដោយ សារបញ្ហាធានារ៉ាប់រង

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ បើតាមក្រុមហ៊ុនបាននិយាយកាលពីថ្ងៃសុក្របានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Air Astana របស់ប្រទេសកាហ្សាក់ស្ថាន បានផ្អាកជើងហោះហើរទាំង អស់ទៅកាន់ប្រទេសរុស្ស៊ី និងនៅលើទឹកដីរុស្ស៊ី ដោយសារ តែជើងហោះហើរបែបនេះមិនអាចធានាបានទៀតទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ ក្រុមហ៊ុន Air Astana ដែល BAE Systems របស់ចក្រភពអង់គ្លេសកាន់កាប់ភាគហ៊ុន ៤៩ ភាគរយបាននិយាយថា ខ្លួនកំពុងធ្វើការជាមួយរដ្ឋាភិបាលកាហ្សាក់ ស្ថាន ដែលជាអ្នកជិតខាងរបស់រុស្ស៊ី និងជាសម្ព័ន្ធមិត្តជិតស្និទ្ធលើការដោះស្រាយបញ្ហានេះ៕IMG_20220311_163650_701

Comments

Related posts