KCNA- កូរ៉េខាងជើងបាញ់ គ្រាប់កាំភ្លើងធំ ចូលសមុទ្រ ជាការឆ្លើយតប នឹងសមយុទ្ធ កូរ៉េខាងត្បូង

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌ មាន KCNA ផ្លូវការរបស់កូរ៉េខាងជើងបានរាយការណ៍ថា ខ្លួនបានបញ្ជាឱ្យអង្គភាព យោធាបាញ់គ្រាប់កាំភ្លើងធំបន្ថែមទៀតចូលទៅក្នុងសមុទ្រជាការឆ្លើយតបទៅនឹងសមយុទ្ធដែលកំពុងបន្តរបស់កូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែធ្នូ។ 

ការបាញ់នេះកើតឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់ផ្លោងជាង ១៣០ គ្រាប់ចូលទៅក្នុងសមុទ្រនៅឆ្នេរសមុទ្រភាគខាងកើត និងខាងលិច ដែលគ្រាប់ខ្លះបានធ្លាក់នៅតំបន់ការពារក្បែរព្រំដែនសមុទ្ររវាងកូរ៉េទាំងពីរ ទីក្រុងសេអ៊ូលបានហៅវាថាជាការ រំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ ២០១៨។ កងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតព្រំដែនចាប់តាំងពីថ្ងៃចន្ទ។ សម្ព័ន្ធមិត្តបាននិយាយថា សមយុទ្ធនេះគឺចាំបាច់ដើម្បីរារាំងកូរ៉េខាងជើងដែលបំពាក់អាវុធនុយក្លេអ៊ែរដែលបានសាកល្បងមីស៊ីលចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងឆ្នាំនេះ ហើយបានធ្វើការត្រៀមលក្ខណៈដើម្បីបន្តការសាកល្បងនុយក្លេអ៊ែរជាលើកទីមួយចាប់តាំងពីឆ្នាំ ២០១៧ មក។ ទីក្រុង ព្យុងយ៉ាង បានរិះគន់យ៉ាង ខ្លាំងដល់សមយុទ្ធរួមនេះ ថា ជាការបង្កហេតុ និង ជាភស្តុ តាង នៃគោលនយោបាយ អរិភាព របស់ក្រុងសេអ៊ូល និង ក្រុងវ៉ាស៊ីនតោន។ អ្នកនាំពាក្យបាននិយាយថា បន្ថែមពីលើការបាញ់កាំភ្លើងធំ កងទ័ពកូរ៉េខាងជើងបានចេញការប្រកាសអាសន្នប្រយុទ្ធដល់អង្គភាពគ្រប់លំដាប់ថ្នាក់ ហើយកងទ័ពត្រូវបានបញ្ជាឱ្យបង្កើនការឃ្លាំមើល៕IMG_20221206_141330_825

Comments

Related posts