វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី សិង្ហបុរី និងថៃ នឹងរួមគ្នាដាក់បញ្ចូលសម្លៀកបំពាក់ប្រពៃណី Kebaya ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ Kebaya គឺជាទម្រង់ប្រពៃណីនៃសម្លៀកបំពាក់របស់ស្ត្រីនៅក្នុងតំបន់ ដែលជាម៉ូតនៃសតវត្សរ៍ទី ២០ ហើយបន្តពាក់រហូតមកដល់សព្វថ្ងៃនេះ។ ជាទូទៅ វាគឺជាសម្លៀកបំពាក់ផ្នែកខាងលើដែលមានដៃវែងដែល បើកពីមុខដែលផលិតពីក្រណាត់ជាច្រើនប្រភេទ ហើយជារឿយៗត្រូវបានគេស្គាល់ថាត្រូវបានតុបតែងដោយប៉ាក់ដ៏ស្មុគស្មាញ។ ប្រទេសទាំងបួនបានយល់ព្រមធ្វើការរួមគ្នាលើការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌនេះ ខណៈដែល Kebaya តំណាង និងអបអរសាទរប្រវត្តិសាស្រ្តរួមរបស់តំបន់ និងលើកកម្ពស់ការយល់ដឹងពីវប្បធម៌។ ប្រទេសទាំងបួនស្វាគមន៍ប្រទេសផ្សេងទៀតដើម្បីចូលរួមការដាក់បញ្ចូលនេះនៅខែមីនាឆ្នាំ ២០២៣ ហើយលទ្ធផលត្រូវបានគេរំពឹងថានឹងប្រកាសនៅចុងឆ្នាំ ២០២៤៕
Comments