រុស្ស៊ីដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារនៅលើកោះ Kuril ក្បែរប្រទេសជប៉ុន

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រចល័តនៅលើកោះ Kuril ភាគខាងជើង ដែលជាផ្នែកនៃខ្សែសង្វាក់ដែលមានទីតាំងយុទ្ធសាស្ត្រនៃកោះដែលលាតសន្ធឹងរវាងប្រទេសជប៉ុន និងឧបទ្វីប Kamchatka របស់រុស្ស៊ី។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែធ្នូ។

 ជប៉ុនបានទាមទារកោះ Kuril ភាគខាងត្បូង ដែលកាន់កាប់ ដោយរុស្ស៊ីដែលទីក្រុង តូក្យូ ហៅថា ដែនដីខាងជើងដែលជាជួរទឹកដី ដែលមានតាំងពី ការបញ្ចប់សង្គ្រាមលោកលើកទី ២ នៅពេលដែលកងទ័ព សូវៀត ដណ្តើមយកពី ជប៉ុន។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ប្រព័ន្ធមីស៊ីល Bastion របស់រុស្ស៊ីដែលមានមីស៊ីលរយៈចម្ងាយហោះហើរដល់ទៅ ៥០០ គីឡូម៉ែត្រត្រូវបានដាក់ពង្រាយនៅលើកោះ Paramushir នៅភាគខាងជើងនៃកោះ Kuril ។ ក្រសួងបាននិយាយថា ជំរំយោធាមួយត្រូវបានបង្កើតឡើងនៅលើកោះ Paramushir ជាមួយនឹងលក្ខខណ្ឌអនុញ្ញាតឱ្យមានសេវាពេញមួយឆ្នាំ កន្លែងស្នាក់នៅ កន្លែងកម្សាន្ត និងអាហារសម្រាប់បុគ្គលិក។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដាក់ពង្រាយនេះកើតឡើងមួយឆ្នាំបន្ទាប់ពីប្រទេសរុស្ស៊ីបានបង្កើតប្រព័ន្ធ Bastion នៅលើកោះ Matua នៅកណ្តាលនៃជួរភ្នំ Kuril។ យោងតាមរបាយការណ៍ដែលបានចេញផ្សាយថា "ជំហានរបស់រុស្ស៊ីក្នុងការជំរុញវត្តមានរបស់ខ្លួនបង្ហាញថា កោះនេះនឹងបន្តដើរតួនាទីដ៏អាក្រក់នាពេលអនាគតនៃទំនាក់ទំនងរុស្ស៊ី-ជប៉ុន ហើយថា ជប៉ុន និងសហរដ្ឋអាមេរិក គួរតែពង្រឹងការពិគ្រោះយោបល់ទាក់ទងនឹងសកម្មភាពរបស់រុស្ស៊ីនៅក្នុងតំបន់"៕IMG_20221206_141423_983IMG_20221206_141426_419

Comments

Related posts