កម្មវិធីព័ត៌មាន  និងកម្មវិធីបទយកការណ៍

            កម្មវិធីព័ត៌មាននេះ បានបន្តការអភិវឌ្ឍន៍ឱ្យមានលក្ខណៈទំនើបផងដែរ   ដោយខិតខំធ្វើការផ្សាយផ្ទាល់នូវព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ មានលក្ខណៈអប់រំ  និងមានបញ្ចូលសូរស័ព្ទសម្លេងដើមទៀតផង ។ កម្មវិធីព័ត៌មានផ្សាយក្នុងមួយថ្ងៃចំនួន ៩ ដង គឺមានរយៈពេល២ម៉ោងម្តង តាមរលកវិទ្យុ AM 918 KHz និងវិទ្យុវត្តភ្នំ FM 105.75 MHz ។

ចំពោះកម្មវិធីបទយកការណ៍វិទ្យុជាតិកម្ពុជា បានពង្រឹងនូវសមត្ថភាព  មុខជំនាញបច្ចេកទេសដើម្បីរៀបចំផលិតកម្មវិធីឱ្យកាន់តែមានលក្ខណៈស្តង់ដាខ្ពស់ ។

នៅក្នុងឆ្នាំ២០២០នេះ វិទ្យុជាតិកម្ពុជា បានផលិតព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងអត្ថបទ និង នាទីផ្សេងៗដែលក្នុងនោះរួមមាន ព័ត៌មានក្នុងប្រទេស ចំនួន ៥១៧៣  អត្ថបទ  ព័ត៌មានអន្តរជាតិ ចំនួន ១២៣០ អត្ថបទ ព័ត៌មានដោយសូរស័ព្ទ ៧៨  វិចារណកថា ២២១ អត្ថបទ  អត្ថបទយល់ដឹង ១០៨ អត្ថបទ កម្មវិធីអាស៊ាន ១៣២ អត្ថបទ និង បទយកការណ៍ ១២០ អត្ថបទ សរុប ៧០៦២ អត្ថបទ  ។  ក្រុមការងារនេះ បានចុះយកព័ត៌មាននៅតាមបណ្តាខេត្តមានចំនួន  គឺ នៅខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តពោធិ៍សាត់  ខេត្តបាត់ដំបង ខេត្តកំពត ខេត្តកែប និងខេត្តត្បូងឃ្មុំ  ជាដើម។

ទន្ទឹមនឹងនេះដែរ ដើម្បីបម្រើការផ្សាយទៅបរទេស វិទ្យុជាតិកម្ពុជា ក៏បានផលិតព័ត៌មានជាតិ-អន្តរជាតិ ជាភាសាអង់គ្លេស និងបារាំង សរុបចំនួន ២៨២១ សម្រាប់ឆ្នាំ២០២០នេះ។ ព័ត៌មានដែលក្នុងនោះរួមមាន ព័ត៌មានគណៈប្រតិភូជាតិ និងអន្តរជាតិ ចំនួន ៥៣ អត្ថបទ ព័ត៌មាននយោបាយ ២១១ អត្ថបទ ការកសាង ៧៩៨ អត្ថបទ ព័ត៌មានកិច្ចសហប្រតិបត្តិការ ៧៥០ អត្ថបទ សេដ្ឋកិច្ច ៣២៨ អត្ថបទ ទេសចរណ៍ ១១០ អត្ថបទ អត្ថបទជំនួយ ១៥៨ អត្ថបទ អត្ថបទស្តីពីពិធីបុណ្យចូលឆ្នាំ ០២ អត្ថបទនិងអត្ថបទផ្សេងៗ ចំនួន ៤១១ (អត្ថបទទាក់ទងនឹងកូវីដ-១៩)  ។ 

កម្មវិធី អប់រំ សង្គម វប្បធម៌-សាសនា និងសិល្បៈ

       ក្រៅពីនេះ យើងក៏បានផ្សព្វផ្សាយបម្រើជូនប្រជាពលរដ្ឋ ក្នុងនោះរួមមាន ប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣០ កម្មវិធី  នាទីយល់ដឹង ១២៩ កម្មវិធី នាទីអប់រំយុវជន និងកុមារ  ៥២ កម្មវិធី នាទី កសិកម្ម ៥៦ កម្មវិធី នាទី អប់រំ និងសុខភាព ៥២ កម្មវិធី  នាទី អប់រំក្រៅប្រព័ន្ធ ២៨ កម្មវិធី នាទី នារីរតនៈ ២៤កម្មវិធី   នាទី ស្រាវជ្រាវប្រពៃណី និងវប្បធម៌ខ្មែរ ៥៥  កម្មវិធី   នាទី​ សួនកំណាព្យ ២២ កម្មវិធី  កម្មវិធី ល្ខោននិយាយ ៥៥ កម្មវិធី នាទីរឿងកម្សាន្ត ២៣ កម្មវិធី អាយ៉ៃ ៥១ កម្មវិធី  ចាប៉ី  ១៩ កម្មវិធី  កម្មវិធីបទចំរៀងអមដោយអត្ថាធិប្បាយ ៥៤ កម្មវិធី នាទី​​​​ ព្រះពុទ្ធសាសនាផ្សាភ្ជាប់នឹងសង្គម ៣៩ កម្មវិធី សិល្បៈ និងទេពកោសល្យ ២៨ កម្មវិធីធម៌ទេសនាថ្ងៃសីល ៤៦ កម្មវិធី បទអត្ថាធិប្បាយ ២០ កម្មវិធី  វិចារណកថា ៣១ កម្មវិធី នាទីសុវត្ថិភាពចរាចរ ៤១ កម្មវិធីជំហ៊ានដំបូង ៤១ ព្យាករណ៍អាកាសធាតុ ៣៦០ កម្មវិធី ព្យាករណ៍ទឹកជំនន់ ៣៦០ កម្មវិធីយល់ដឹងអាស៊ាន ១០ កម្មវិធី  និងការផ្សាយលើគេហទំព័រ និង App របស់ក្រសួងព័ត៌មាន ៦៦ កម្មវិធី។

កម្មវិធីសន្ទនាមតិ (Talk-Back Program)

            កម្មវិធីនេះ មានការចូលរួមពីវាគ្មិនជំនាញ មកពីស្ថាប័នានាទាំងរដ្ឋ និងឯកជន  ដើម្បីឆ្លើយតបនិងបកស្រាយជូនប្រជាពលរដ្ឋគ្រប់រូប។ កម្មវិធីនេះបានផ្សាយ ចំនួនប្រាំថ្ងៃក្នុងមួយសប្តាហ៍ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ១១ ព្រឹក ទៅម៉ោង ១២ ថ្ងៃត្រង់ និងចាក់ផ្សាយឡើងវិញ ។ វាគ្មិនដែលមកពីស្ថាប័ន គឺមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ​អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ  និងអនុប្រធានការិយាល័យជាដើម ។ សំណួរដែលបានលើកឡើងក្នុងកម្មវិធីសន្ទនាមតិ ភាគច្រើនផ្តោតទៅលើសុខភាព ការអប់រំ  ស្រ្តីក្នុងការអភិវឌ្ឍន៍ និងយេនឌ័រ  ការបង្កើតផលិតផលកសិកម្ម ។ល។ រាល់សំណួរទាំងអស់ត្រូវបានផ្តល់នូវចម្លើយ ​និងការបកស្រាយបំភ្លឺ  យ៉ាងក្បោះក្បាយច្បាស់លាស់  និងការណែនាំពីវិធានការផ្សេងៗ ដើម្បីដោះស្រាយតាមការជាក់ស្តែងថែមទៀតផង ។