លោក Mikhail Gorbachev មេដឹកនាំសូវៀតចុងក្រោយដែលបានបញ្ចប់សង្គ្រាមត្រជាក់ បានទទួលមរណភាពក្នុងជន្មាយុ ៩១ ឆ្នាំ

    វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

                 អន្តរជាតិ៖ មន្ត្រីមន្ទីរពេទ្យនៅទីក្រុងម៉ូស្គូបាននិយាយថា លោក Mikhail Gorbachev ដែល បានបញ្ចប់សង្គ្រាមត្រជាក់ដោយគ្មានការបង្ហូរឈាម ប៉ុន្តែបានបរាជ័យក្នុងការទប់ស្កាត់ការដួលរលំនៃ សហភាពសូវៀត បានទទួលមរណភាពកាលពីថ្ងៃអង្គារក្នុងអាយុ ៩១ ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែសីហា។លោក Gorbachev ដែលជាប្រធានាធិបតីចុងក្រោយបង្អស់របស់អតីតសហភាពសូវៀត បានបង្កើតកិច្ចព្រមព្រៀង កាត់បន្ថយ អាវុធជាមួយសហរដ្ឋអាមេរិក និងភាពជាដៃគូជាមួយមហាអំណាចលោកខាងលិច ដើម្បីដកវាំងននដែក ដែលបានបែងចែកអឺរ៉ុបតាំងពីសង្គ្រាមលោកលើកទីពីរ និងនាំមកនូវការបង្រួបបង្រួមប្រទេសអាល្លឺម៉ង់ ឡើងវិញ។ ប៉ុន្តែកំណែទម្រង់ផ្ទៃក្នុងរបស់លោកបានជួយធ្វើឱ្យសហភាពសូវៀតចុះខ្សោយរហូតដល់ដាច់ពីគ្នា ដែលជាពេលដែលប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានហៅថាជា "មហន្តរាយភូមិសាស្ត្រនយោបាយ ដ៏ធំបំផុត" នៃសតវត្សរ៍ទី ២០។ មន្ទីរពេទ្យ Central Clinical របស់រុស្ស៊ីបាននិយាយ នៅក្នុងសេចក្តី ថ្លែងការណ៍មួយថា "លោក Mikhail Gorbachev បានទទួលមរណភាពដោយជំងឺធ្ងន់ធ្ងរ៕IMG_20220831_121755_434

Comments

Related posts