តៃវ៉ាន់នឹងទទួលបានវ៉ាក់សាំងបន្ថែមពីក្រុមហ៊ុន Moderna ចំនួន ៤១០.០០០ ដូស

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន

អន្តរជាតិ ៖ លោក Chen Tsung-yen អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាននិយាយថា ការបន្ថែមវ៉ាក់សាំង Moderna Inc ចំនួន ៤១០.០០០ដូស នឹងត្រូវមកដល់កោះតៃវ៉ាន់នៅថ្ងៃ ពុធ។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មាន CNA នៅថ្ងៃទី២៩ ខែ មិថុនានេះ។

photo_2021-06-29_14-13-19
 ប្រជាជនតៃវ៉ាន់សរុបចំនួនជាង ២៣ លាន ៥សែននាក់ប៉ុន្តែមានតែ ៨% ប៉ុណ្ណោះដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩។លោក Chen បានប្រាប់អ្នកសារព័ត៌ មានថា“ វ៉ាក់សាំងចំនួន ៤១០.០០០ដូសគួរតែមក ដល់នៅរសៀលថ្ងៃស្អែកឬពេលព្រលប់ប្រសិនបើអ្វីៗទាំងអស់ដំណើរការជាធម្មតា” ។

photo_2021-06-29_14-13-19

រហូតមកដល់ពេលនេះតៃវ៉ាន់បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួនជាង ៤៨សែនលាន ដូស ក្នុងនោះមាន ១លាន២ សែដូស ផ្តល់ដោយប្រទេសជប៉ុននិង ២លាន៥សែនដូសផ្តល់ដោយសហរដ្ឋអាមេរិក។ ប្រទេសជប៉ុនបានសន្យាផ្តល់ប្រាក់ចំនួន ១ លានដុល្លារបន្ថែមទៀតដល់កោះតៃវ៉ាន់។   កន្លងមកតៃវ៉ាន់ក៏បានទិញវ៉ាក់សាំង Astra Zeneca Plc ចំនួន ១០ លានដូសដែរ ហើយក៏ទទួលបានចំនួន 4.76 លានដូសពី COVAX ផងដែរ៕

 

Comments

Related posts