នាយករដ្ឋមន្រ្តីឥណ្ឌាលោក Modi ចាក់វ៉ាក់សាំងផលិតក្នុងស្រុក ខណៈឥណ្ឌាពង្រីកការចាក់ថ្នាំបង្ការ

 

 

វិទ្យុជាតិកម្ពុជា សម្រួលដោយ កញ្ញា ខៀវ ណាវីន ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១

 

MC. នាយករដ្ឋមន្រ្តីឥណ្ឌា លោកNarendra Modi បានចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស Corona ដែលផលិតនៅក្នុងស្រុក,ជាការចាប់ផ្តើមពង្រីកយុទ្ធនាការចាក់ថ្នាំបង្ការរបស់ប្រទេសដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែមករាជាមួយបុគ្គលិកសុខាភិបាល។

នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១ ខែមីនា។

មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំនិងអ្នកដែលមានអាយុលើសពី ៤៥ ឆ្នាំដែលមានបញ្ហាមួយចំនួនផ្នែកសុខភាពពីមុន នោះ ពេលនេះក៏មានសិទ្ធិទទួលការចាក់វ៉ាក់សាំងផងដែរ។ប្រទេសឥណ្ឌាដែលបានរាយការណ៍ថាមានចំនួនច្រើនបំផុតនៃករណីជំងឺកូវីដ-១៩នៅក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងដល់បុគ្គលិកសុខភាពនិងអ្នកជួរមុខជាង ១២ លាននាក់។

រដ្ឋាភិបាលបាននិយាយកាលពី សប្តាហ៍មុនថាខ្លួននឹងអនុញ្ញាតឱ្យប្រជាជនជ្រើសរើសមណ្ឌលចាក់វ៉ាក់សាំងរបស់ពួកគេដោយអនុញ្ញាតឱ្យអ្នកទទួលផលមាន ប្រសិទ្ធភាពជ្រើសរើសទាំងវ៉ាក់សាំង COVAXIN ឬវ៉ាក់សាំង AstraZeneca។ 

ក្រុមហ៊ុន Bharat Biotech បាននិយាយថាទិន្នន័យដែលទទួលបានពីការសាកល្បងដំណាក់កាលចុងក្រោយទៅលើអ្នកស្ម័គ្រចិត្តជិត ២៦.០០០ នាក់ដែលបានប្រើប្រាស់វ៉ាក់សាំង THEAXIN នឹងត្រូវចេញឆាប់ៗនេះ។ ក្រុមហ៊ុននេះរួមជាមួយនិយតករវ៉ាក់សំាងរបស់ប្រទេសឥណ្ឌានិយាយថា COVAXINមានសុវត្ថិភាពនិងប្រសិទ្ធភាពដោយផ្អែកលើការសិក្សាដំបូងនិងមធ្យម។

ប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺវីរុស Coronaច្រើនជាង ១១ លាននាក់និងមានអ្នកស្លាប់ជាង ១៥៧.០០០ នាក់៕

Comments

Related posts