សហរដ្ឋអាមេរិកនិងចិនចាប់ផ្តើមធ្វើការភិភាក្សាដំបូងពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម

45

អាមេរិក៖ តំណាងសភាពាណិជ្ជកម្ម​ និងរដ្ឋមន្ត្រីរតនាគារអាមេរិក​បាននិយាយតាមទូរស័ព្ទជាមួយសមភាគីចិន     ដែលនេះជាការ​បង្ហាញជាលើកដំបូងពីការប្រស្រ័យទាក់ទងគ្នាឡើងវិញ  បន្ទាប់ពីប្រធានាធិបតីនៃប្រទេសទាំងពីរបានយល់ព្រមបន្តកិច្ចចរចាពាណិជ្ជកម្មកាលពីខែមុន។

បើយោងតាមសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយពីមន្រ្តីរដ្ឋាភិបាលអាមេរិកបានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយទៅកាន់​ឧបនាយករដ្ឋមន្ត្រីចិនលោកលីវហ៊ូនិងរដ្ឋមន្រ្តីពាណិជ្ជកម្មលោកយ៉ុង សាន​កាលពីថ្ងៃអង្គារនេះ។ មន្ត្រីរូបនេះបានបន្តទៀតថាភាគីទាំងពីរនឹងបន្ត​កិច្ចចរចាដែលសមស្របមួយ   តែមន្រ្តីនោះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត  ថា  តើភាគីទំាងពីរ នឹងធ្វើអ្វីទៀតនៅ​ជំហានបន្ទាប់នោះទេ។

អត្ថបទ ឆាយ វីកាល

ប្រភព ប្លូមប៊ឺច (១០.០៧.១៩)

អត្ថបទដែលជាប់ទាក់ទង