សម្តេចព្រះវនរ័ត ណយ ច្រឹក បាននិមន្តចូលរួម កិច្ចប្រជុំស្តីពី និរន្តរភាពនៃមនុស្សធម៍ ឆ្ពោះទៅកាន់របៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ

16

វិទ្យុជាតិកម្ពុជា៖ដោយលោកស្រី ផន វាសនា 12/07/19៖

សម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ ជាព្រះអនុប្រធានទី១ថេរសភា ព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តចន្ទ័បុរីវង្ស បាននិមន្តចូលរួមសម័យប្រជុំកំពូលស្តីពីនិ រន្តរភាពនៃមនុស្សធម៍ ឆ្ពោះទៅកាន់របៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១១ ខែកក្កដា។ ក្នុងឱកាសនោះ សម្តេចព្រះវនរ័ត ណយ ច្រឹក បានមានសង្ឃដីការថា ក្នុងនាមព្រះ សង្ឃកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ វី ឃ៊ែរ ហ្វ យូមេន នីធី ដែលមានម្ចាស់សក្សត្រី ម៉ារៀ អាម៉ូ ថូរេស ជាស្ថាបនិក និងជាប្រធាន អង្គការផ្ទាល់ ដែលសកម្មរួមចំណែកលើកស្ទួយលើការងារមនុស្សធម៍ នៅតាមបណ្តាប្រទេស នានា លើពិភពលោក។សម្តេចព្រះវនរ័ត មានសង្ឃដីការបន្តថា អង្គការ វី ឃ៊ែរ ហ្វ យូមេន នីធី បានដើរតួនាទីរបស់ខ្លួនយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងជួយសង្គ្រោះសង្គមមនុស្សទូទៅ ដោយផ្អែកលើគោលការណ៍អព្យាក្រិត មិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ឬសាសនាផ្សេងៗឡើយ។ជាមួយគ្នានេះ សម្តេចព្រះវនរ័ត បានកោតសរសើរយ៉ាងក្រៃលែង នូវ ការខិតខំប្រឹងប្រែង តស៊ូ ពុះពារគ្រប់ឧបស័គ្គទាំងកម្លាំងកាយចិត្ត ដើម្បីឲ្យបានសំរេចនូវមហា សមិទ្ធិផលដ៏អស្ចារ្យសំរាប់ជូនមនុស្សជាតិ។ក្នុងឱកាសនោះ សម្តេចព្រះវនរ័ត សូមឲ្យគោល ការណ៍ដាក់ចេញ នៃមនុស្សធម៍និរន្តរភាពបានឆ្ពោះទៅតាមរបៀបវារៈឆ្នាំ២០៣០ របស់អង្គការ សហប្រជាជាតិ ដែលផ្តោតជាអាទិភាពទៅលើ ការអប់រំ សុខុមាលភាព ការប្រែប្រួលអាកាស ធាតុ និងសិទ្ធិមនុស្ស សំរេចជោគជ័យត្រចេះត្រចង់ និងសូមគាំទ្រនូវពានរង្វាន់សំរាប់រាជវង្ស មេដឹកនាំសាសនា ឥស្សរជន និងសប្បុរសជនលំដាប់ពិភពលោក ដែលបានរៀបចំឡើងដោយអង្គការសហប្រជាជាតិ និងអង្គការ វី ឃ៊ែរ ហ្វ យូមេន នីធី៕

អត្ថបទដែលជាប់ទាក់ទង