ក្រុមហ៊ុនអាកាសចរណ៍ចិន ចុះកិច្ចព្រមព្រៀងទិញយន្តហោះ A350-900 ចំនួន២០គ្រឿងពីក្រុមហ៊ុន Airbus

13

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង៖


ក្រុមហ៊ុនអាកាសចរណ៍ជាតិចិន Air China កាលពីថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៩ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដើម្បីទិញយន្តហោះ ប្រភេទ A350-900 ចំនួន២០គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះ Airbus ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Routers ចេញផ្សាយនៅ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ។


ក្រុមហ៊ុន Air China បានប្រាប់ឲ្យដឹងថា កិច្ចព្រមព្រៀងនេះ មាន តម្លៃ ប្រមាណ ៦.៥៣៧ពាន់លានដុល្លារអាមេរិក ដោយការប្រគល់យន្តហោះ នឹងធ្វើឡើង ជាដំណាក់កាល ចម្លោះពីឆ្នាំ២០២០ដល់ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន បានឲ្យដឹងថាកិច្ច ព្រមព្រៀងនេះ ត្រូវបានគេរំពឹងថា នឹងពង្រឹងសមត្ថភាពដឹកជញ្ជូន របស់ក្រុមហ៊ុន Air China រហូតដល់៩.៧ភាគរយ។ការបញ្ជាទិញចុងក្រោយបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍ Air China បានកើតឡើងនៅពេលដែលរដ្ឋាភិបាលចិននិងសហរដ្ឋអាមេរិកបន្តជម្លោះពាណិជ្ជកម្មរយៈពេលមួយឆ្នាំដែលបានបង្អាក់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលនិងការងើបឡើងវិញនៃទីផ្សារហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Air China គឺជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេបំផុត នៅក្នុងប្រទេសចិន មានយន្តហោះ ចំនួន៦៦៩គ្រឿង គិតត្រឹមចុងឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង