ក្រុមហ៊ុន Huawei របស់ប្រទេសចិន បង្ហាញស្មាតហ្វូន 5G ដំបូងគេបង្អស់នៅក្នុងប្រទេសគុយវ៉ែត

47

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង៖


ក្រុមហ៊ុនបច្ចេកវិទ្យានិងទូរស័ព្ទស្មាតហ្វូនរបស់ប្រទេសចិនHuawei (ហួរវៃ)បាន បង្ហាញស្មាតហ្វូន HUAWEI Mate 20 X (ហួរវៃម៉េត ធ្វេនធីអិច)ប្រើប្រាស់បណ្តាញ សេវា ទូរស័ព្ទចល័ត 5G ជំនាន់ចុងក្រោយបំផុតដោយផ្អែកលើបច្ចេកវិទ្យារបស់ក្រុមហ៊ុនចិនHuawei ដល់អ្នកប្រើប្រាស់ក្នុងប្រទេសគុយវ៉ែត។


ក្រុមហ៊ុនបច្ចេកវិទ្យានិងទូរស័ព្ទស្មាតហ្វូនរបស់ប្រទេសចិននេះនឹងដាក់លក់ក្នុងទីផ្សារគុយវ៉ែត ចាប់ ពីថ្ងៃទី១៨ខែកក្កដាខាងមុខ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃទី១២ខែកក្កដា ។
ក្រុមហ៊ុន Huawei បានឲ្យដឹងថា ខ្លួនទទួលបានកិច្ចសន្យាសរុបចំនួន៥០ នៅទូទាំងពិភពលោក ពាក់ព័ន្ធនឹងកិច្ចសហការ 5G ក្នុងនោះមានក្រុមហ៊ុនអឺរ៉ុបចំនួន២៨។ កាលពីខែមេសាកន្លងទៅ កូរ៉េខាងត្បូង បានប្រកាសសម្ពោធឲ្យដំណើរការបណ្តាញទូរស័ព្ទចល័ត 5G នៅទូទាំង ប្រទេសដំបូងគេលើពិភពលោក ដោយប្រទេសមួយចំនួននៅអឺរ៉ុប ទើបតែបានចាប់ផ្តើមដាក់ពង្រាយបច្ចេកវិទ្យាបណ្តាញសេវាជំនាន់ចុងក្រោយនេះប៉ុណ្ណោះ ខណះប្រទេសម៉ូណាកូបានក្លាយជាប្រទេសដំបូងគេនៅតំបន់អឺរ៉ុប ដែលបានសម្ពោធឲ្យប្រើប្រាស់បណ្តាញសេវាទូរស័ព្ទចល័តជំនាន់ចុងក្រោយបំផុត 5G ដោយផ្អែកលើបច្ចេកវិទ្យារបស់ក្រុមហ៊ុនចិន Huaweiកាលពីថ្ងៃពុធ៕ ប្រភព៖ សារព័ត៌មានចិន ស៊ិនហួរ

អត្ថបទដែលជាប់ទាក់ទង