លោកជំទាវ​ម៉ៅ​ ម៉ាល័យ​ កែ​ គឹមយ៉ាន​ អញ្ជេីញប្រគល់រថយន្តមួយគ្រឿង ​ជូនដល់សហគមន៍ទេសចរណ៍បន្ទាយឆ្មារ

58

វិទ្យុជាតិកម្ពុជា៖ដោយលោក លឹម តុងហួត  ៖


នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ អមដំណេីរដោយឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងក្រុមការងារ​ បានអញ្ជេីញប្រគល់រថយន្តមួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ​ គឹមយ៉ាន ជូនដល់សហគមន៍ទេសចរណ៍បន្ទាយឆ្មារ ដើម្បីបំរើការងារជាផលប្រយោជន៍សង្គមក្នុងសហគមន៍ទេសចរណ៍ ។


លោក​ជំទាវ​ ម៉ៅ​ គឹមយ៉ាន​ ម៉ាល័យ​ កែ​ គឹមយ៉ាន​ បានមានប្រសាសន៍​ណែនាំឲ្យប្រជាពលរដ្ឋនៃសហគមន៍ទេសចរណ៍បន្ទាយឆ្មារ​ខិតខំថែរក្សាបរិស្ថាន​ សន្តិសុខ​ សណ្តាប់​ធ្នាប់នូវប្រាសាទបន្ទាយឆ្មារទាំងមូលឲ្យបានស្អាតល្អ​ ដេីម្បីទាក់ទាញអ្នកទេសចរជាតិ-អន្តរជាតិមកទស្សនាកំសាន្តនូវសម្បត្តិវប្បធម៌ប្រវត្តិសាស្រ្តមួយនេះ​បង្កេីតការងារនិងប្រាក់ចំណូល ជូនដល់ប្រជាពលរដ្ឋយេីង។

ជាមួយគ្នានេះ​ លោកជំទាវ​ ក៏បានណែនាំដល់សហគមន៍ទេសចរណ៍បន្ទាយឆ្មារ​ជួយថែរក្សានូវរថយន្តមួយគ្រឿងនេះដេីម្បីទុកប្រេីប្រាស់ជាផលប្រយោជន៍យូរអង្វែង។

នៅថ្ងៃដដែល លោកជំទាវ ម៉ៅ ម៉ាល័យ កែ​ គឹមយ៉ាន អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារក៌បានអញ្ជើញពិនិត្យការស្តារប្រឡាយចាស់ដែលធ្វើនៅសម័យប៉ុល ពត និងស្ថាបនាផ្លូវសងខាងព្រមទាំងបង្ហូរទឹកបញ្ចូលប្រាសាទមេបុណ្យ ឬ​ បារាយរណ៍ដែលមានប្រវែង៨៥០ម៉ែត្រ តភ្ជាប់ផ្លូវជាតិ៥៦ ស្ថិតនៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ​ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង