ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែតថ្លែងថា​ ប្រទេសមានសុខសន្តិភាព​ បានធ្វេីឲ្យភូមិឃុំសង្កាត់មានអគារ សាលារៀន​និងវត្តអារាម

11

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា៖



ខេត្តកំពង់ចាម៖​ ក្នុងពិធីបញ្ចុះបឋមសិក្សាសាងសង់សាលាពុទ្ធិកបឋមសិក្សា​ និងសម្ពោធសមិទ្ធផលនានា​ ក្នុងវត្តកែវមុនី​ (ហៅវត្តថ្មី) ស្ថិតនៅភូមិ​​ អង្គរបាន​ ឃុំ​អង្គរបាន​ ស្រុកកងមាស​ ខេត្តកំពង់ចាម​ នាព្រឹក​ ថ្ងៃទី១៣​ ខែកក្កដា​​ ឆ្នាំ២០១៩​ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជើងគោក​ តំណាងដ៍ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានថ្លែងថា​ ប្រទេសមានសុខសន្តិភាព​ មានស្ថេរភាព​ មានការអភិវឌ្ឍន៍​ ការរីកចម្រេីន​ បានធ្វេីឲ្យភូមិឃុំសង្កាត់មានអគារសាលារៀន​ស្អាតបាត​ ជាងសម័យមុនទៀត​។

នេះជាសំណាងដែលប្រទេសកម្ពុជា​ មាន សម្តេចតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រី​ បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រេីន​ និងការអភិវឌ្ឍន៍​ ។ បច្ចុប្បន្ននេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ មិនប្រកាន់វណ្ណៈ​ សាសនាអ្វីឡេីយ​ ពោលគឺ​បានកសាង អគាសិក្សាថ្មីៗ​ វត្តអារាមនានា​ ទូទាំងប្រទេស​ ពោលគឺមានការអភិវឌ្ឍន៍ចម្រេីនជាបន្តបន្ទាប់ ។


ឯកឧត្តម​​ បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នា​គាំទ្រ​ និងចូលរួមថែរក្សាសុខសន្តិភាព​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចប្បន្ន​ ដេីម្បីប្រែក្លាយប្រទេសឲ្យកាន់តែមានការរីកចម្រេីន​ និងការអភិវឌ្ឍន៍បន្តទៀត​ ។

ឯកឧត្តម​ បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿការញុះញង់​របស់អ្នកដ៍ទៃ​ ​ គឺយេីង រួមគ្នារក្សានូវសុខសុវត្ថិភាព​ សុខសន្តិភាព​ ទាំងអស់គ្នា៕ ​ ​​​

អត្ថបទដែលជាប់ទាក់ទង