ឯកឧត្តម ហ៊ុន ម៉ានី សំណេះ សំណាលថ្លែងអំណរគុណដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសប្បុរសជនដែលបានចូលរួមប្រតិ បត្តិការជួយសង្គ្រោះ ក្នុងឧបទ្ទវ ហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ

62

វិទ្យុជាតិកម្ពុជា​៖​

ខេត្តព្រះសីហនុ ៖​ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈ កម្មការអប់រំយុវជនកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេស ចរណ៍ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើញសំណេះ សំណាល និងថ្លែងអំណរគុណដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកស្ម័គ្រចិត្ត និងសប្បុរសជនដែលបានចូលរួមប្រតិបត្តិការរុករកជួយ សង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ក្នុងឧបទ្ទវហេតុ បាក់រលំអគារនៅខេត្តព្រះសីហនុ ។


ពិធីថ្លែងអំណរគុណបានរៀបចំនៅសណ្ឋាគារសុខា ក្រុង ខេត្តព្រះ សីហនុ កាលពីរសៀលថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ។


ឯកឧត្តម ហ៊ុន ម៉ានី មាន ប្រសាសន៍ថ្លែងអំណរគុណ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកស្ម័គ្រចិត្តទាំងអស់ ស្តែងចេញពីឧបទ្ទវហេតុ នៃការរលំអគារកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងមក ដែលមានក្រុមការងារស្ថាប័នទាំងអស់សរុបជាង១០ ស្ថាប័នមករួមគ្នា សហការរួមគ្នា រួមជាកម្លាំងរួមផ្សំគ្នា បានបង្ហាញពីការ ចូលរួមរបស់ប្រជាជនខ្មែរ មិនថាមកពីទីណា ដើម្បីរំដោះ និងការរុក រក ជួយសង្គ្រោះអាយុជីវិតប្រជាជនខ្មែរ ក្នុងថ្ងៃកើតហេតុនេះ ទោះបីជានៅឆ្ងាយយ៉ាងណា ឬនៅទីកន្លែងណាក៏ប្រជាជនខ្មែរនៅតែខ្វល់ខ្វាយ តាមដានពីសុខទុក្ខ និងបន់ស្រន់សូមឱ្យបងប្អូនខ្មែរ មានសុវត្ថិភាព ។

សកម្មភាពជួយសង្គ្រោះ នេះ គឺជាគំរូវីរៈភាពសម្រាប់មនុស្សជំ នាន់ក្រោយ និងបានបញ្ជាក់រឹតតែច្បាស់ថា កម្ពុជាមិនមែនជាសង្គម សក់អ្នកណា ក្បាលអ្នកនោះទេ ។ បេសកកម្មនេះ គឺមិនមែនជាការ ចាត់តាំង តែជាសកម្មភាពដែលកើតចេញពីទឹកចិត្តមនុស្សធម៌យ៉ាងពិតប្រាកដ ។

ទន្ទឹមនោះ មិនថា ជាការវិនិយោគនៅថ្ងៃនេះ ឬថ្ងៃក្រោយត្រូវតែគិតគូរពីគុណភាព ផល ប្រយោជន៍ខ្មែរជាចម្បង ។
ក្នុងឱកាសឯកឧត្តម ហ៊ុន ម៉ានី ក៏បានផ្តល់ជូនបណ្ណ័ថ្លែងអំណរ គុណដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់ផ្នែក ក្រុមសង្គ្រោះនិងសប្បុរសជនមានចំនួន ៣៩ស្ថាប័ន មន្ទីរ អង្គភាព អង្គការ និងវិស័យឯកជន ១.៩០៣នាក់ ៕

អត្ថបទដែលជាប់ទាក់ទង