ឃាតកម្មក្នុងប្រទេសមិកស៊ីកូកើនឡើងក្នុងឆមាសទីមួយឆ្នំា២០១៩

21

មិកស៊ីកូ៖ ឃាតកម្មក្នុងប្រទេសមិកស៊ីកូ បានកើនឡើងយ៉ាងខ្ពស់ក្នុងឆមាសទីមួយឆ្នំា ២០១៩ នេះដែលឲ្យឃើញថារដ្ឋាភិបាលកាន់តែមានការលំបាកក្នុងការបង្ក្រាបបទល្មើសដែលកំពុងតែកើតមានកាន់តែច្រើនឡើង នៅក្នុងប្រទេសដែលពោរពេញដោយក្រុមជួញដូរគ្រឿងញៀន ។

តាមរបាយការណ៍របស់ស្ថាប័នសន្តិសុខជាតិរបស់ប្រទេសមិកស៊ិកកូ បានឲ្យដឹងថា ចាប់ពីខែ មករាដល់ខែ មិថុនា ឆ្នំា ២០១៩ នេះ មានអំពើឃាតកម្មចំនួន ១៤.៦០៣ ករណី បានកើតមានឡើង​បើប្រៀបទៅរយៈពេលដូចគ្នា កាលពីឆ្នំា ២០១៨ ដែលមានចំនួន ១៣.៩៨៥ ករណី ។

ប្រទេសមិកស៊ិកកូ បានប្រឹងប្រែងអស់ពេលជាច្រើនឆ្នំាំកហើយ ក្នុងការបង្ក្រាបអំពើហឹង្សាដែលបង្កឡើងដោយក្រុមជួញដូរគ្រឿងញៀន ។
​​
អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២២.០៧.១៩)

អត្ថបទដែលជាប់ទាក់ទង