ក្រុមហ៊ុនបច្ចេកវិទ្យា Huawei អាចចុះកិច្ចសន្យាធានាគ្មាន Backdoor ជាមួយប្រទេសណាក៏បាន

16

វិទ្យុជាតិកម្ពុជា ៖លោក ភួង ឈុនលាង៖


ស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនHuawei លោក រិន ចេងហ្វៃ(Ren Zhengfei) បានបញ្ជាក់ថាក្រុមហ៊ុន Huawei ស្ម័គ្រចិត្តជានិច្ចក្នុងការចុះកិច្ចព្រមព្រៀងជាមួយប្រទេសនានា ពីការធានាថា នឹងគ្មានការលួចបង្កប់គ្រឿងសម្រាប់តាមដានសម្ងាត់ (Backdoor) គ្រប់ផលិតផលបច្ចេកវិទ្យារបស់ Huawei ជាពិសេសគឺប្រព័ន្ធ 5G តែម្តង។ ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនរូបនេះបានគូសបញ្ជាក់ថា យើងអាចចុះកិច្ចព្រមព្រៀងស្តីពីការធានាគ្មាន Backdoor ជាមួយប្រទេសណាក៏បានដែរ។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃអង្គារ ទី២៣ ខែកក្កដាឆ្នាំ២០១៩។
គួរជម្រាបថា កិច្ចព្រមព្រៀងធានាគ្មាន backdoor នេះគឺក្រុមហ៊ុន Huawei អនុញ្ញាតឲ្យភាគីម្ខាងទៀត «ដាក់បម្រាមជាអចិន្ត្រៃយ៍មកលើខ្លួនតែម្តង» ប្រសិនបើ Huawei ធ្វើឲ្យមានការលេចធ្លាយផ្នែកប្រព័ន្ធសុវត្ថិភាព ឬមានការលួចតាមដានជាសម្ងាត់ណាមួយ។ប្រភព៖ សារព័ត៌មាន Channel News Asia

អត្ថបទដែលជាប់ទាក់ទង