មេដឹកនាំថ្មីរបស់ចក្រភពអង់គ្លេសប្តេជ្ញាដឹកនាំអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប

15

វិទ្យុជាតិកម្ពុជា ៖លោក ភួង ឈុនលាង៖


លោក Boris Johnson (បូរីស ចនសុន)កាលពីថ្ងៃអង្គារ បានយកឈ្នះគូប្រជែងរបស់លោក គឺលោក Jeremy Hunt ដោយទទួលបានសំឡេងឆ្នោត៩២,១៥៣ សំឡេង ទល់នឹង ៤៦,៦៥៦ សំឡេងក្នុងការបោះឆ្នោតនៃគណបក្ស អភិរក្សនិយម នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ជំនួស លោកស្រី Theresa May (ធារ៉េសាមេ)ខណៈដែលសមាជិកសភាអង់គ្លេសបានប្ដេជ្ញាថានឹងទម្លាក់រដ្ឋាភិបាលណាមួយដែលព្យាយាមចាកចេញពីសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។
លោក Boris Johnson នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មីដែលនឹងត្រូវដោះស្រាយបញ្ហាចម្បងធំៗដូចជា ការប្តេជ្ញាដឹកនាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit) ការបែកបាក់ផ្ទៃក្នុងជួរគណបក្សអភិរក្ស និងភាពតានតឹងជាមួយអ៊ីរ៉ង់ ជុំវិញការរឹបអូសកប៉ាល់ដោតទង់ជាតិអង់គ្លេសជាដើម។
សូមរំជំរាបថា លោក Boris Johnson លោកបានដឹកនាំយុទ្ធនាការឃោនា Brexit នៅឆ្នាំ២០១៦ ហើយសន្យារហូត មកទល់បច្ចុប្បន្នថា នឹងយកអង់គ្លេសចេញពីសហភាពអឺរ៉ុបឲ្យខាងតែបាន ដោយដាក់កំហិតត្រឹមថ្ងៃបុណ្យហាឡូវីន៣១ខែតុលាឆ្នាំ២០១៩ខាងមុខនេះ។
ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters

អត្ថបទដែលជាប់ទាក់ទង