ប្រទេសហ្វីលីពីនគ្រោងជំរុញទេសចរណ៍នៅលើកោះក្នុងតំបន់មានជម្លោះក្នុងសមុទ្រចិនខាងត្បូង​

131

ហ្វីលីពីន៖ កាសែតបរទេសបានដកស្រង់សម្តីរបស់មន្រ្តីប្រទេសហ្វីលីពីន ដែលបាននិយាយកាលពីថ្ងៃអង្គារនេះថាប្រទេសហ្វីលីពីនមានគម្រោង​​ជំរុញវិស័យទេសចរណ៍នៅលើកោះក្នុងតំបន់មានជម្លោះក្នុងសមុទ្រចិនខាងត្បូងដោយការសាងសង់សណ្ឋាគារនៅលើកោះដ៏ធំបំផុតរបស់ខ្លួនក្នុងតំបន់ដែនទឹកកំពុងមានការប្រទាំងប្រទើសគ្នានោះ ។

កោះដែលប្រទេសហ្វីលីពីន គ្រោងសាងសង់សណ្ឋាគារនោះ ឈ្មោះ ធីទួហើយគម្រោងការសាងសង់សណ្ឋាគារលើកោះនោះ ត្រូវបានអ្នកវិភាគនិយាយថា ប្រទេសហ្វីលីពីនមានបំណងចង់ពង្រឹងអធិបតេយ្យភាពរបស់ខ្លួនក្នុងតំបន់ដែនទឹកកំពុងមានការប្រទាំងប្រទើសគ្នានោះ។

អ្នកវិភាគ​បាននិយាយថា ប្រទេសហ្វីលីពីនចង់ធ្វើតាមប្រទេសចិនដែលកំពុងពង្រឹងវត្តមានរបស់ខ្លួនក្នុងតំបន់នោះ ជាមួយនឹងប្រទេសប្រុយនេ ម៉ាឡេស៊ី តៃវ៉ាន់និងប្រទេសវៀតណាម ។

អត្ថបទ ឆាយ វីកាល
ប្រភព អេអេហ្វប៉េ (២៤.០៧.១៩)

អត្ថបទដែលជាប់ទាក់ទង