កសិករចិញ្ចឹមជ្រូករបស់អាមេរិកព្យាយាមរកផលចំណេញពីវិបត្តិជំងឺបេស្តជ្រូកក្នុងប្រទេសចិន​

57

អាមេរិក៖ តាមព័ត៌មានពីកាសែតបរទេសបានឲ្យដឹងថាដោយមិនរវល់នឹងជម្លោះពាណិជ្ជកម្មដែលកំពុងកើតមានរវាងសហរដ្ឋអាមេរិក និងប្រទេសចិនកសិករចិញ្ចឹមជ្រូកក្នុងប្រទេសអាមេរិក កំពុងតែសម្លឹងរកមើលផលចំណេញ ពីវិបត្តិជំងឺបេស្តជ្រូកដែលកំពុងប៉ះពាល់ដល់វិស័យសាច់ជ្រូករបស់ប្រទេសចិន ។

អ្នកជំនាញបានប៉ាន់ប្រមាណថា ជំងឺប៉េស្តជ្រូកអាចនឹងកាត់បន្ថយការផលិតសាច់ជ្រូកក្នុងប្រទេសចិនចំនួន មួយភាគបី ឬស្មោះនឹង ១៨ លានតោននៅឆ្នំានេះ ។ ចំនួន ១៨ លានតោននេះ ច្រើនជាងពីរដងនៃចំនួនសាច់ជ្រូក ដែលប្រទេសចិនបាននំាចេញទៅកាន់ប្រទេសនានាលើកសកលលោកជារៀងរាល់ឆ្នំា និងជាចំនួនល្មមគ្រប់គ្រាន់អាចបំពេញតម្រូវការអ្នកបរិភោគសាច់ជ្រូកនៅអាមេរិក ដល់ទៅជិតពីរឆ្នំា បាន ។

ដោយសារប្រទេសចិនកំពុងតែជួបវិតបត្តិក្នុងការផ្គត់ផ្កង់សាច់ជ្រូកនេះក្រុមហ៊ុននំាចេញសាច់ជ្រូកក្នុងប្រទេសអាមេរិក កំពុងតែរកវិធីផ្គត់ផ្កង់ទីផ្សារចិននៅឆ្នំានេះ និងឆ្នំាក្រោយ ។​

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (២៤.០៧.១៩)

អត្ថបទដែលជាប់ទាក់ទង