អាជ្ញាធរខេត្ដស្ទឹងត្រែង​ អះអាងថា​ ទឹកជំនន់​កំពុងស្រកចុះជាបណ្តើរៗ ប៉ុន្តែអាជ្ញាធរនៅតែមានការប្រុងប្រយ័ត្នជានិច្ច

36

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ជួន​ បូណា​ រូបថត លោក ចន ណារិទ្ធ៖

អភិបាលខេត្ដស្ទឹងត្រែង​ បានអះអាងថា​ ទឹកជំនន់នៅក្នុងខេត្តស្ទឹង​ត្រែងកំ​ពុង​​ស្រក​​​ចុះជាបណ្តើរៗ​ហើយ គឺមិនមានការព្រួយ​បារម្ភដូចប៉ុន្មាន​ថ្ងៃ​មុន​ទៀតទេ ។​

ក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹក​នាំ​ដោយ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធាន ប្រ​ចាំការ​គណៈ​​​​កម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ នៅសាលាខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី៣ សីហានេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹង​ត្រែង​បាន​លើកឡើងថា គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់បានយកចិត្តទុកដាក់ ខ្ពស់បំផុត​ក្នុងហេតុការណ៍ទឹកជុំនន់កាលពីពេលកន្លងមកនេះ ដើម្បីធានា​សុខសុវត្ថិ​ភាព​ជូនប្រជាពលរដ្ឋ ។ឯកឧត្តម​ បន្តថា សភាពនៃទឹកជំនន់​ដ៏គួរឲ្យភ័យ​ខ្លាច​​នៅក្នុងខេត្តស្ទឹងត្រែង រហូតមកដល់ពេលនេះ លែងជាការព្រួយ​បារម្ភ​ទៀតហើយ​ ខណៈ​ដែល​ទឹកបានកំពុងស្រកចុះជាបណ្តើរៗ ។

ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ស្ទឹង​​​​​​ត្រែង ក៏ដូចជាកងកម្លាំងគ្រប់ផ្នែក ដែលបានចូលរួមក្នុងកិច្ចប្រតិបត្តិ​ការ​ឆ្លើយ​​​តប​ទៅនឹង គ្រោះទឹកជំនន់ក្នុងខេត្តនាពេលកន្លងមក ពិសេសការ​អនុ​វត្ត​បានតាមបទបញ្ជា របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។តែទោះ ជាយ៉ាង​ណា អាជ្ញាធរនៅតែ​ត្រៀមបង្ការ​ជានិច្ច​ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង