វៀតណាមនិយាយថានាវារបស់ប្រទេសចិនបានចាកចេញពីដែនសមុទ្រដែលកំពុងមានការប្រទាញប្រទង់គ្នាបន្ទាប់ពីការប្រឈមមុខគ្នាអស់រយៈពេលមួយខែមក

58

វៀតណាម៖ ទីក្រុងហាណូយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថានាវារបស់ចិនបានចាកចេញពីតំបន់សេដ្ឋកិច្ចរបស់វៀតណាមនៅសមុទ្រចិនខាងត្បូងដោយបានបញ្ចប់ភាពតានតឹងរយៈពេលមួយខែនៅក្នុងដែនទឹកដែលសំបូរទៅដោយធនធាន  ហើយដែលមានការទាមទារអធិបតេយ្យភាពលើដែនកោះមួយចំនួនក្នុងសមុទ្រនោះ ដោយប្រទេសទាំងពីរនិងប្រទេសផ្សេងទៀត។

នាវាស៊ើបការមួយគ្រឿង និងនាវាអមជាច្រើនគ្រឿងរបស់ប្រទេសចិនបានចូលទៅក្នុងដែនសមុទ្រជុំវិញប្រជុំកោះស្ប៉ាតលី ​ កាលពីដើមខែមុនដោយធ្វើឲ្យប្រទេសវៀតណាម​ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបមានការ​មិនសប្បាយចិត្តជុំវិញការបំពានរបស់ចិននៅក្នុងដែនសមុទ្រមួយនេះ។

ទីក្រុងហាណូយកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ថានាវាទាំងនោះបានចាកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនបន្ទាប់ពីមានការទាមទារដដែលៗជាច្រើនសប្តាហ៍កន្លងមក។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៩.០៨.១៩)

អត្ថបទដែលជាប់ទាក់ទង