អង្គការសហប្រជាជាតិព្រមានថាបម្រែបម្រួលអាកាសធាតុគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក

44

អង្គការសហប្រជាជាតិ៖ យោងតាមរបាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិបានព្រមានថាធនធានដីនិងទឹកនៅលើពិភពលោកកំពុងជួបមហន្តរាយក្នុងអត្រាមួយមិនធ្លាប់មានពីមុនមក  ដែលរួមផ្សំនឹងការប្រែប្រួលអាកាសធាតុកំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើស្បៀងអាហាររបស់មនុស្សជាតិ ។

របាយការណ៍ដែលត្រូវបានរៀបចំដោយអ្នកជំនាញជាង ១០០ នាក់មកពី ៥២ ប្រទេសនិងបានចេញជារបាយការណ៍សង្ខេបនៅទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍  បានឲ្យដឹង​ថាប្រជាជនកន្លះពាន់លាននាក់បានរស់នៅក្នុងកន្លែងដែលប្រែទៅជាវាលរហោស្ថាន  ហើយដីកំពុងបាត់បង់​ក្នុងល្បឿនយ៉ាងលឿនពី ១០ ទៅ ១០០ ដង។

បំរែបំរួលអាកាសធាតុនឹងធ្វើឱ្យមានការគំរាមកំហែងកាន់តែធ្ងន់ធ្ងរនៅពេលមានទឹកជំនន់,គ្រោះរាំងស្ងួត, ខ្យល់ព្យុះនិងបំរែបំរួលអាកាសធាតុដ៏ទៃទៀតដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារពិភព ។   របាយការណ៍បានបញ្ជាក់ថា   ជាង ១០ ភាគរយនៃចំនួនប្រជាជនពិភពលោកកំពុងតែខ្វះអាហារូបត្ថម្ភ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៩.០៨.១៩)

អត្ថបទដែលជាប់ទាក់ទង