ឯកឧត្តម គួច ចំរើន ណែនាំឱ្យមន្ទីរសាធារណការ ជួសជុលផ្លូវមុខព្រលានយន្តហោះអន្តរជាតិ ដែលរងការខូចខាតដោយសារទឹកហូរច្រោះ

53

​ វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖


​ ខេត្តព្រះសីហនុ​៖​ មន្ត្រីរដ្ឋបាល​ខេត្តព្រះសីហនុ​បានអោយដឹងថា​ រសៀលថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី មន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពផ្លូវលេខ៤៥ ចាប់ពីរង្វង់មូលរាម ឆ្លងកាត់តាមមុខព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះ សីហនុ មកដល់ទីបញ្ជាការកងទ័ពជើងទឹករាម ដែលរងការខូចខាតដោយសារទឹកហូរច្រោះបាក់ដី (បាក់ផ្លូវ)នៅជិតមូលដ្ឋានសមុទ្រ មានទីតាំងស្ថិតនៅឃុំ រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ បានធ្វើការណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ធ្វើគម្រោងស្ដារ និងជួសជុលផ្លូវលេខ ៤៥នេះឡើងវិញ បន្ទាប់ពីជំនន់ទឹកភ្លៀងស្រក់ចុះ ។ បច្ចុប្បន្នផ្លូវនេះ ត្រូវបានអង្គភាពកងទ័ពជើងទឹកនូលដ្ឋានសមុទ្ររាម យកបាវច្រកដី ទប់ការពារទឹកហូរច្រោះ បាក់ផ្លូវកាន់តែធំ ហើយនៅពេលភ្លៀងរាំង យើងនឹងលើកគម្រោងជួសជុលបន្ទាន់ ដើម្បីជួយសម្រួលចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរធ្វើដំណើរធម្មតាឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង