ការបាញ់ប្រហារក្នុងវិហារអ៊ីស្លាមនៅន័រវេសត្រូវបានចាត់ទុកថាជាការប៉ុនប៉ងធ្វើភេរវកម្ម

46

ន័រវេស៖ កាលពីថ្ងៃអាទិត្យនេះប្រជាជនម៉ូស្លីមរាប់ពាន់នាក់បានចេញមកប្រារព្ធពិធីបុណ្យ​ក្នុងថ្ងៃឈប់សម្រាកនៅន័រវែស   បន្ទាប់ពីមានការបាញ់ប្រហារមួយថ្ងៃមុនក្នុងវិហារនៅក្រុង​ អាអេរ៉ុម ​ភាគខាងលិចទីក្រុងអូស្លូដោយក្នុងពេលនោះ មានអ្នកនយោបាយនិងសាធារណជនជាច្រើនបានថ្កោលទោសការវាយប្រហារនេះ។

ខ្មាន់កាំភ្លើងអាយុ ២៥ ឆ្នាំជនជាតិន័រវេសម្នាក់បានចូលមជ្ឈមណ្ឌលអ៊ីស្លាមមួយកន្លែងក្នុងទីក្រុងអាល់ន័រ​​ កាលពីរសៀលថ្ងៃសៅរ៍ហើយបានចាប់ផ្តើមបាញ់ប្រហារបណ្តាល ឲ្យ មនុស្សម្នាក់រងរបួសនៅក្នុងវិហារមុនពេលត្រូវចាប់ខ្លួន។

យុវជននោះត្រូវបានគេនិយាយថាបានរងរបួសផងដែរ។ ប៉ូលីសបានប្រាប់កាលពីយប់ថ្ងៃសៅរ៍ថាប្អូនស្រីធម៌ម្នាក់អាយុ ១៧ ឆ្នាំរបស់ជនល្មើសត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងផ្ទះ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១២.០៨.១៩)

អត្ថបទដែលជាប់ទាក់ទង