ទូតខ្មែរនៅកូរ៉េរៀបចំកម្មវិធីបោះជុំរំយុវជនរដូវក្ដៅ នៅទីក្រុងអានសាន សមុទ្រថេប៊ូដូ ក្រោមប្រធានបទ «អភិវឌ្ឍខ្លួនឯង ដើម្បីកែប្រែជីវិតឲ្យប្រសើរ សំដៅកសាងសង្គមជាតិមួយរឹងមាំ»

12

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

កូរ៉េខាងត្បូង​ ៖​ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០១៩ បានរៀបចំកម្មវិធីបោះជុំរំយុវជនរដូវក្ដៅ នាទីក្រុងអានសាន សមុទ្រថេប៊ូដូ ដោយមានការចូលរួមពីសិស្សនិស្សិត ពលករ និងអ្នកមានក្រុមគ្រួសារកូរ៉េ មកពីទីក្រុងនានា ចូលរួមប្រមាណ១៥០នាក់ រួមនិងលោក ឃឹម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ បានចែករំលែកពីទស្សនៈ នៃការកសាងជីវិតឲ្យប្រសើរសំដៅ ចូលរួមអភិវឌ្ឍន៍សង្គមមួយឲ្យរឹងមាំ។

ជាមួយគ្នានេះ កម្មវិធីជុំរុំ ក៏បានបញ្ជូលនូវកិច្ចពិភាក្សាពិគ្រោះយោបល់ អំពីការរៀបចំអភិវឌ្ឍន៍ខ្លួន និងផែនការជីវិត និងចុះទស្សនកិច្ច នៅចំការទំពាំងបាយជូ ដើម្បីសិក្សាស្វែងយល់ ពីការដាំទំពាំងបាយជូ និងការផលិតស្រាទំពាំងបាយជូផងដែរ៕

អត្ថបទដែលជាប់ទាក់ទង