ឯកឧត្តម​ គួច​ ចំរេីន​ ទទួល​អំណោយ​ឡានបែនចំនួន០២គ្រឿងជាអំណោយរបស់​សណ្ឋាគារ SUNSHINE HOTEL និង​ ក្រុមហ៊ុន​ SHUJIANTIANYU DEVELOPMENT CO, Ltd(Blue Bay)

6

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

ខេត្តព្រះសីហនុ ៖​ មន្ត្រីរដ្ឋបាល​ ខេត្តព្រះសីហនុ​ បានអោយដឹងថា​  នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩  សណ្ឋាគារ SUNSHINE HOTEL និងក្រុមហ៊ុន​ SHUJIANTIANYU DEVELOPMENT CO, Ltd(Blue Bay)ប្រចាំខេត្តព្រះសីហនុ បានឧបត្ថម្ភរថយន្ត ២,៥តោន ចំនួន​ន០២គ្រឿង ជូនដល់រដ្ឋបាលខេត្ត ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ។ 

    ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណសណ្ឋាគារ SUNSHINE HOTEL និងក្រុមហ៊ុន​ SHUJIANTIANYU DEVELOPMENT CO, Ltd(Blue Bay)បាននាំយករថយន្តបែនទាំង​ ០២គ្រឿងនេះ​ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីទុកប្រើប្រាស់ ។  ដែលនេះជាសិល្បះចែករំលែករវាងវិស័យឯកជន និងរដ្ឋបាលខេត្តព្រះសីហនុ ។ 

     ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រថយន្តពីរគ្រឿងនេះ នឹងយកមកបំរើការងារតាមការជាក់ស្តែងរបស់រដ្ឋបាលខេត្ត៕

អត្ថបទដែលជាប់ទាក់ទង