ខេត្តកំពត ប្រារព្ធមិទ្ទិញខួបលើកទី១២ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ២០១៩ ក្រោមប្រធានបទ “ការអប់រំដែលនាំឲ្យមានការផ្លាស់ប្តូរ”

7

វិទ្យុជាតិកម្ពុជា៖


ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ថា ការប្រារព្ធខួបលើកទី២០ នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ២០១៩ ក្រោមប្រធានបទ “ការអប់រំដែលនាំឲ្យមានការផ្លាស់ប្តូរ” គឺដើម្បីឲ្យក្មួយទាំងអស់គ្នាបានផ្ដោតនូវការយកចិត្តទុកដាក់និងរិះរកគ្រប់មធ្យោបាយក្នុងការទទួលបាននូវយន្តការជាគន្លឹះសម្រាប់កសាងមូលដ្ឋានគ្រឹះនៃវប្បធម៌សន្តិភាព តាមរយៈការយោគយល់អធ្យាស្រ័យគ្មានអំពើហិង្សាដែលផ្ដើមចេញពីការតាំងចិត្តនិងការទទួលខុសត្រូវនូវរាល់ទង្វើរបស់ខ្លួនបានធ្វើចំពោះខ្លួនឯង អ្នកដ៏ទៃ គ្រួសារ និង សង្គមជាតិ ពិសេសគោរពតាមគោលការណ៍សន្តិសហវិជ្ជមាន ពង្រឹងការផ្សះផ្សារ ការបង្រួបបង្រួមជាតិ-អន្តរជាតិ ក្នុងគោលដៅជំរុញឲ្យមានសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ព្រមទាំងលើកកម្ពស់សេចក្តីថ្លៃថ្នូរ ការប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ សុជីវធម៌ ដែលជាមាគ៌ាមួយឆ្ពោះទៅរកការគេចឲ្យផុតពីអំពើហិង្សា ការកេងប្រវ័ញ្ច ការបំភិតបំភ័យ ការបង្ខិតបង្ខំ និងឧក្រិដ្ឋកម្មតាមគ្រប់រូបភាព។
ឯកឧត្តម បានបន្តថា មានតែការអប់រំ និងការហាត់គ្រប់គ្រងចិត្តគំនិតរបស់មនុស្សគ្រប់រូបឲ្យស្ថិតក្នុងអារម្មណ៍តែមួយប្រកបដោយគុណធម៌ និងគតិបណ្ឌិត ប្រាសចាកការគុំកួនគ្នា ឈ្នានីស សេចក្តីស្អប់ខ្ពើម ការលោភលន់ ក្រេវក្រោធ កេងប្រវ័ញ្ច និងការបំបាត់អំពើហិង្សាគ្រប់យ៉ាង នោះទើបបានសុខស្រួល ស្ងប់ និងរីកចម្រើន ។ ក្មួយៗ ត្រូវកសាងមហាគ្រួសារកម្ពុជា គ្មានគ្រឿងញៀន គ្មានជំងឺអេដស៍ គ្មានអំពើហិង្សា គ្មានគ្រោះថ្នាក់ចរាចរណ៍ និងពោរពេញទៅដោយព្រហ្មវិហារធម៌ គឺមេត្តា ករុណាមុទិតា និងឧបេក្ខា។
តាមផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តកំពតបាអោយដឹងថា ការប្រារព្ធមិទ្ទិញខួបលើកទី១២ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ២០១៩ ក្រោមប្រធានបទ “ការអប់រំដែលនាំឲ្យមានការផ្លាស់ប្តូរ” នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពតកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ មានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទនិងសិស្សនិស្សិត សរុប ចំនួន៣៧៩នាក់៕

អត្ថបទដែលជាប់ទាក់ទង