ជើងហោះហើរនៅអាកាសយានដ្ឋានហុងកុងបានបើកដំណើរការឡើងវិញ

41

ហុងកុង៖ ជើងហោះហើរបានដំណើរការឡើងវិញនៅអាកាសយានដ្ឋានហុងកុងមួយថ្ងៃបន្ទាប់ពីការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំមួយនៅទីនោះ  ដោយបង្ខំឱ្យផ្អាកដំណើរការអាកាសយានដ្ឋានដ៏មមាញឹកមួយនេះ  ។

កាលព្រឹកថ្ងៃអង្គារ៍   គេបានឃើញអ្នកដំណើរជាច្រើនបាន​ចាំនៅកន្លែងរង់ចាំឡើងយន្តហោះនិងតារាងពេលម៉ោងហោះហើរ បានបង្ហាញថាមានជើងហោះហើរខ្លះ កំពុងតែឲ្យអ្នកដំណើរ ឡើងជិះ   និងជើងហោះហើរខ្លះទៀត ត្រៀមហោះ ឡើង ​ ។

ការបិទអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ពិភពលោកជាបន្ទាន់នេះបានកើតឡើងបន្ទាប់ពីក្រុមបាតុករអាវខ្មៅរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅឯអាកាសយានដ្ឋានដើម្បីធ្វើការតវ៉ាដោយសន្តិវិធី។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៣.០៨.១៩)

អត្ថបទដែលជាប់ទាក់ទង