មនុស្សស្លាប់កើនដល់១៨៤នាក់ដោយសារជំនន់ទឹកភ្លៀងនៅឥណ្ឌា

8

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


ជំនន់ទឹកភ្លៀងនៅឥណ្ឌាបានសម្លាប់មនុស្សរហូតដល់ ១៨៤ នាក់ និង១លាននាក់ទៀតបាន ផ្លាស់ទីទៅរស់នៅក្នុងជំរុំសង្គ្រោះបន្ទាន់នៅរយៈពេលប៉ុន្មានថ្ងៃនេះ។នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ។
អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា តំបន់ភាគខាងត្បូងរដ្ឋ Kerala (កេរ៉ាឡា) ជាតំបន់ទេសចរណ៍ ដែលមានឆ្នេរខ្សាច់ ភ្នំ និងទំនប់ទឹកនោះ ជាតំបន់ដែលបានទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ ហើយបានបង្ខំឲ្យបិទអាកាសយានដ្ឋានអន្តរជាតិ Kochi (កូឈី) កាលពីសប្តាហ៍មុន។
យោងតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថាផ្លូវសំខាន់ជាច្រើន នៅទូទាំងតំបន់ដែលរងផលប៉ះពាល់ត្រូវបានបំផ្លិចបំផ្លាញដោយកម្ពស់ទឹកកើនឡើង។ជាមួយគ្នានោះ មន្ត្រីសង្គ្រោះបន្ទាន់ និង កងទ័ពជើងគោក ជើងទឹក និងជើងអាកាស ត្រូវបានដាក់ពង្រាយ ដើម្បីធ្វើប្រតិបត្តិការស្វែងរក ជួយសង្គ្រោះ និងផ្តល់ជំនួយ។ ប្រភព៖ សារព័ត៌មាន Channel News Asia

អត្ថបទដែលជាប់ទាក់ទង