កូរ៉េខាងត្បួងតបតនឹងជប៉ុនក្នុងការទំនាស់ពាណិជ្ជកម្មនិងការទូត

36

កូរ៉េខាងត្បួង៖ កូរ៉េខាងត្បូងបានសងសឹកទៅកាន់ប្រទេសជប៉ុននៅថ្ងៃច័ន្ទនេះ  ក្នុងទំនាស់ផ្នែកការទូតនិង​ពាណិជ្ជកម្ម     ដោយសម្រេចចិត្តដកប្រទេសជប៉ុនចេញពីបញ្ជីប្រទេសដែលមានសិទ្ធិទទួលបានការអនុគ្រោះផ្នែកពាណិជ្ជកម្ម។

សកម្មភាពតបតរបស់កូរ៉េខាងត្បូងត្រូវបានគេរំពឹងថា  កើតមានបន្ទាប់​ពីជប៉ុនបានធ្វើសកម្មភាពស្រដៀងគ្នានេះទៅកាន់កូរ៉េខាងត្បូងនៅថ្ងៃទី ២ ខែសីហា  នេះ  ។

រដ្ឋមន្ត្រីពាណិជ្ជកម្ម, ឧស្សាហកម្មនិងថាមពលរបស់កូរ៉េខាងត្បូងលោកសុង យុនម៉ូ ​   បាននិយាយថាការដកប្រទេសជប៉ុនចេញពីបញ្ជីសរបស់កូរ៉េខាងត្បូងក្នុងចំណោមដៃគូពាណិជ្ជកម្មដែលជឿទុកចិត្តបំផុតចំនួន ២៩ ប្រទេសនឹងចូលជាធរមាននៅក្នុងខែកញ្ញាខាងមុខនេះ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ​ (១៣.០៨.១៩)

អត្ថបទដែលជាប់ទាក់ទង