ច្បាប់ថ្មីរបស់លោកត្រាំអាចនឹងកាត់បន្ថយជនអន្តោប្រវេសន៍ស្របច្បាប់ជាងពាក់កណ្តាល

15

អាមេរិក៖ រដ្ឋការរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបង្ហាញនូវវិធានការណ៍ដ៏ធំមួយកាលពីថ្ងៃច័ន្ទដែលអ្នកជំនាញខ្លះបាននិយាយថាអាចនឹងកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ស្របច្បាប់ជាងពាក់កណ្តាល   ដោយការបដិសេធមិនផ្តល់ទិដ្ឋការនិងការស្នាក់នៅជាអចិន្ត្រៃយ៍ដល់មនុស្សរាប់ពាន់នាក់ដោយសារពួកគេមានជីវភាពក្រីក្រពេក។

ច្បាប់ដែលត្រូវបានគេទន្ទឹងរង់ចាំជាយូរមកហើយនិងមានការជំរុញពីជំនួយការនាំមុខរបស់ លោកត្រាំគឺលោកស្តេហ្វិន មីលឡឺ  (Stephen Miller) លើបញ្ហាជនអន្តោប្រវេសន៍នឹងចាប់ផ្តើមចូលជាធរមាននៅថ្ងៃទី ១៥ ខែតុលាខាងមុខនេះ។

ការបដិសេធមិនផ្តល់ទិដ្ឋាការបណ្តោះអាសន្នឬអចិន្រ្តៃយ៍ជនអន្តប្រវេសន៍ណា  ដែលមិនបានបំពេញតាមស្តង់ដារប្រាក់ចំណូលគ្រប់គ្រាន់   ឬប្រសិនបើពួកគេទទួលបានជំនួយជាសាធារណៈដូចជាការថែរក្សាសុខុមាលភាព, ស្បៀងអាហារ,លំនៅដ្ឋានសាធារណៈជាដើម។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៣.០៨.១៩)

អត្ថបទដែលជាប់ទាក់ទង