ក្រសួងទេសចរណ៍ ណែនាំដល់ម្ចាស់ផ្ទះសំណាក់ អាហារដ្ឋាន និងមធ្យាបាយធ្វើដំណើរ កុំដំឡើងថ្លៃ អំឡុងពេលប្រឡងបាក់ឌុប

14

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ យី វិច្ឆិកា ១៣ ០៨ ២០១៩

ក្រសួងទេសចរណ៍ បានណែនាំដល់ម្ចាស់ផ្ទះសំណាក់ អាហារដ្ឋាននិងមធ្យាបាយធ្វើដំណើរ កុំដំឡើងថ្លៃអំឡុងពេលប្រឡងបាក់ឌុប ដើម្បីសម្រួលដល់ការចំណាយនានារបស់បេក្ខជនប្រឡង ក៏ដូចជាលោកគ្រូ-អ្នកគ្រូ ជាដើម។
សេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ស្តីពីការក្សាតម្លៃ និងរក្សាគុណភាពសេវាកម្មទេសចរណ៍ក្នុងរយៈពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះ បានបញ្ជាក់ថា ម្ចាស់អាជីវកម្ម ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ រក្សាឱ្យបានត្រឹមត្រូវនូវកម្រិតគុណភាពសេវាកម្ម ដែលឆ្លើយតបនឹងតម្រូវការ បើទោះជាស្ថិតក្នុងរយៈពេលដែលមានតម្រូវការសេវាកម្មយ៉ាងមមាញឹកយ៉ាណាក៏ដោយ ត្រូវចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវ និងចូលរួមទប់ស្កាត់ឱ្យបានជាអតិបរមានូវរាល់ហេតុការណ៍ទាំងឡាយ ដែលអាចកើតឡើងជាឧបទ្ទេវហេតុ កុំដំឡើងថ្លៃសេវាកម្មរបស់ខ្លួន ក្នុងអំឡុងពេលនេះ បើទោះបីជាអាចនឹងមានតម្រូវការកើនឡើងខ្លាំងយ៉ាងណាក្តី។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស នាថ្ងៃទី១៩ និងថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។

អត្ថបទដែលជាប់ទាក់ទង