ឯកឧត្តម គួច ចំរើន ដោះស្រាយកង្វល់ និងផលប៉ះពាល់ជាមួយប្រជាពលរដ្ឋមកពី ២២ ក្រុម

16

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បានបើកកិច្ច ប្រជុំពិភាក្សា ដោះស្រាយកង្វល់ និងផលប៉ះពាល់ជាមួយប្រជាពលរដ្ឋមកពី ២២ ក្រុម ក្នុងខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ។
ក្នុងកិច្ចពិភាក្សា ជាមួយប្រជាពលរដ្ឋ ដែលបានមកចូលរួមមាន ២២ក្រុម មកពី ២ក្រុង និង ៣ស្រុក នៃខេត្តព្រះ សីហនុ ពួកកាត់បានលើកឡើង ស្រដៀងគ្នា គឺសុំចេញបណ្ណសំគាល់ម្ចាស់អចលនវត្ថុ ដែលមន្ត្រីជំនាញបានចុះវាស់ វែងនាពេលកន្លងមក និងបញ្ហាផ្សេងៗមួយចំនួនទៀតច ខណៈខាងអង្គការ CNRO បានស្នើសុំឱ្យរដ្ឋបាលខេត្តព្រះសីហនុ ពិនិត្យបញ្ហាការចាក់ដីចូលសមុទ្រ កាកាប់បំផ្លាញព្រៃកោងកាង ដីព្រៃឧទ្យាន ជាតិរាម ធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ ជាដើម។
តាមរយៈការបង្ហាញកង្វល់នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តបានទទួលឯកសាររបស់ប្រជាពលរដ្ឋទាំង ២២ក្រុម និងសន្យាធ្វើការដោះស្រាយម្តងមួយៗ ព្រោះបើយើងដោះមួយកញ្ចប់តែម្តង មិនអាចធ្វើបាននោះទេ ។ ចំពោះរឿងដែលចូលដល់ប្រពន្ធតុលាការ រដ្ឋបាលខេត្តមិនមានសិទ្ធិនោះទេ ដូច្នេះសូមបងប្អូនប្រជា ពលរដ្ឋរកមេធាវី ដើម្បីការពារក្តី ។
ទន្ទឹមនោះឯកឧត្តម អភិបាលខេត្តព្រះសីហនុ សុំការ យោគយល់ពីប្រជាពលរដ្ឋ ដោយមានការអត់ធ្មត់ ក្នុងការដោះស្រាយ ព្រោះយើងជ្រើសរើសយកកិច្ចការណាសំខាន់មកធ្វើការដោះស្រាយចំពោះមុខ ហើយនៅមានឯកសារជាច្រើនទៀត ដែលរដ្ឋបាលខេត្តត្រូវធ្វើការដោះស្រាយជាបន្តបន្ទាប់ ។
ឯកឧត្តម គួច ចំរើន បានសំណូមពរដល់់បងប្អូនប្រជាពលរដ្ឋ កុំចូលកាន់កាប់ដីព្រៃរបស់រដ្ឋ និងដីឯកជនដោយខុសច្បាប់ ហើយក៍មិនអនុញ្ញាត្តឱ្យមានការចាប់ដីរដ្ឋដោយខុសច្បាប់នោះដែរ។ មន្ត្រីរបស់យើងជាអ្នកបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងខេត្ត ព្រះសីហនុ ជា ចំបង ដើម្បីចូលរួមចំណែកការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើននិងជួយកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង