ឆេះអាគារ ឡកំដៅសំងួតទើបសាងសង់ថ្មី នៅ ឃុំខ្នុរដំបង ស្រុកជើងព្រៃខេត្តកំពង់ចាម

51

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាងចាន់ថា ខេត្តកំពង់ចាម

អគ្គីភ័យបានឆាបឆេះអាគារឡកំដៅសំងួតទើបសាងសង់ថ្មីរបស់រោងចក្រ(ខាលីងតុន)ស្ថិតនៅភូមិរវាងឃុំខ្នុរដំបងស្រុកជើងព្រៃខេត្តកំពង់ចាមនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩។
តាមប្រភពពីមន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ចាមបានអោយដឹងថាអគ្គីភ័យបានឆាបឆេះលើអាគារG(ឡកំដៅសំងួត)ទើបសាងសង់ថ្មីនេះមានទំហ៊ុ២០ម៉ែត្រ×៥០ម៉ែត្រដែលបណ្តាលឲ្យខូចខាតរួមមាន: -ឡចំហាយចំនួន01 -ស៊ីទែនប្រេងចំនួន03 និងដំបូលអាគារ1ជ្រុង។
តាមប្រភព បានអោយដឹងទៀតថាការអន្តរាគមន៍ពន្លត់អគ្គីភ័យ កងកម្លាំងនគរបាលបានប្រើប្រាស់រថយន្តចំនួន0៩គ្រឿងនិងទឹកចំនួន១២ស៊ីទែន ដោយបូមបញ្ចេញពីក្បាលអាងស្តុកចេញពីរោងចក្រ0២កន្លែងនិងប្រើប្រាស់កងកម្លាំងសហការចំនួន50នាក់។ អគ្គីភ័យឆេះអាគារឡកំដៅសំងួតនេះបានគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង១៤និង៣០នាទី ហើយការ ឆាបឆេះអាគារឡសំងួតនេះគឺ មកពីឡសំងួតក្តៅខ្លាំងបណ្តាលឲ្យឆាបឆេះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង