ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋ មន្រ្តី ក្រសួងពត៍មានអញ្ជើញពិនិត្យស្នាក់ការគណ បក្ស​ឃុំមហាលាភ និងឧបត្ថម្ភថវិកាមួយចំនួន

17

 វិទ្យុជាតិកម្ពុជា ១៣ ខែសីហា​ឆ្នាំ ២០១៩

កំពង់ចាម៖ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋ មន្រ្តី ក្រសួងពត៍មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិនអញ្ជើញពិនិត្យស្នាក់ការគណ

បក្ស​ឃុំ​​មហា​លាភដែលទើបតែសង់រួច និងបានឧបត្ថម្ភថវិកាមួយចំនួន។

         

លោក យី វណ្ណ: អភិបាល នៃគណ:អភិបាលស្រុកកោះសូទិន

សូមគោរពរាយ​ការណ៍​ជូនឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តកំពង់ចាមមេត្តាជ្រាបថា÷

    +នៅថ្ងៃអង្គារ១៣កើតខែស្រាពណ៍ឆ្នាំកុរឯកស័កព.ស

២៥៦៣ត្រូវនឹងថ្ងៃទី១៣ខែ

សីហាឆ្នាំ២០១៩ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋ មន្រ្តី ក្រសួងពត៍មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិនអមដំណើរដោយឯកឧត្តមជាក្រុមការងារក្រសួងពត៍មាន ប្រធានក្រុមប្រឹក្សាស្រុកគណ:

អភិបាលស្រុក លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុកបានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូនៅវិទ្យាល័យជីហែ អញ្ជើញពិនិត្យទីតាំងសាងសង់សាលានៅសាលាបឋមសិក្សាប៉ាក់ណាម អញ្ជើញពិនិត្យស្នាក់ការគណ

បក្សឃុំមហាលាភដែរទើបសាងសង់ហើយ និងបានឧបត្ថម្ភថវិកាមួយចំនួនដូចខាងក្រោម÷

 ១.ឧបត្ថម្ភលោកគ្រូអ្នកគ្រូ២០

នាក់ក្នុងម្នាក់២០០.០០០រៀលស្មើនិង៤.០០០.០០០រៀល

 ២.សាងសង់បន្ទប់ទឹកស្នាក់ការបក្សឃុំមហាលាភ១.៦០០$

 ៣.ឧបត្ថម្ភស្នាក់ការបក្សឃុំមហាលាភ៣០០$

  ៤.ទិញអំពូលភ្លើងដាក់សាលាបឋម សិក្សាប៉ាក់ណាម១០០$

  ៥.ឧបត្ថម្ភកងរាជអាវុធហត្ថនិងប្រពន្ធសំរាលកូន៣០០$

  ៦.ឧបត្ថម្ភបញ្ជាការកងរាជអាវុធ

ហត្ថផ្នែកសឹករងស្រុក១០០$

៧.ឧបត្ថម្ភនគរបាលស្រុក១០០$

 ៨.ឧបត្ថម្ភបក្សស្រុក១០០$

 ៩.ឧបត្ថម្ភមន្តី្រសាលាស្រុក១០០$

 ១០.ឧបត្ថម្ភវិទ្យាល័យជីហែ២០០$

 ១១.ឧបត្ថម្ភសាងសងជើងទេទប់ផ្លូវនៅឃុំមហាលាភ

១០.០០០.០០០រៀល

សរុបថវិកាចំនួន២.៩០០$និង

១៤.០០០.០០០រៀល ។

   សូមឯកឧត្តមមេត្តាទទួលជ្រាប។ដោយក្តីគោរព ៕

អត្ថបទដែលជាប់ទាក់ទង