ចិនបដិសេធការស្នើចូលចតរបស់នាវាកងទ័ពជើងទឹកអាមេរិកនៅកំពង់ផែហុងកុង

25

ហុងកុង៖ មន្រ្តីសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារនេះថាប្រទេសចិនបានបដិសេធការស្នើសុំឲ្យនាវា​របស់កងនាវាចរណ៍អាមេរិកចំនួន ២ គ្រឿង  ដើម្បីចូលចតនៅកំពង់ផែហុងកុងក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ  ក្នុងពេលដែលវិបត្តិនយោបាយក្នុងទីក្រុងហុងកុងកាន់តែខ្លាំងឡើងៗ ។

មន្ត្រីអាមេរិក ដែលមិនបានបញ្ចេញឈ្មោះ  បាននិយាយថា  ​កប៉ាល់ដឹកទំនិញរបស់អាមេរិកមួយគ្រឿងបានស្នើសុំចូលចតនៅចុងខែនេះ   ខណៈនាវាចម្បំាងដើរដោយកម្លំាងនុយក្លេអ៊ែរ បានស្នើសុំចូលចតនៅខែកញ្ញាខាងមុខ។

មន្រ្តីដដែលនោះបានបន្តទៀតថាហេតុផលជាក់លាក់ដែលប្រទេសចិនបានបដិសេធនោះ  គឺ​ភាគីចិនមិកបានលើកឡើង​ទេ   ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៤.០៨.១៩)

អត្ថបទដែលជាប់ទាក់ទង