មេធាវីជាន់ខ្ពស់មួយរូបប្រចាំទីក្រុងវ៉ាស៊ីនតោនប្រតិកម្មនឹងគោលនយោបាយអន្តោប្រវេសន៍ថ្មីរបស់លោកត្រាំ

9

អាមេរិក៖ មេធាវីជាន់ខ្ពស់មួយរូបប្រចាំទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកបានសម្តែងប្រតិកម្មប្រឆាំងចំពោះអ្វីដែលលោកហៅថាជាវិធានប្រឆាំងជនអន្តោប្រវេសន៍ដែលនឹងត្រូវ​ប្រកាសដោយរដ្ឋាភិបាលរយៈពេលពីរថ្ងៃទៀត  ។

រដ្ឋការរបស់លោក​ត្រាំគ្រោងនឹងប្រកាសជាផ្លូវការនៅថ្ងៃពុធនេះនូវការផ្លាស់ប្តូរច្បាប់ដែលនឹងបង្កការលំបាកដល់ជនអន្តោប្រវេសន៍ដែលមានចំណូលទាបក្នុងការទទួលបានទីលំនៅអចិន្ត្រៃយ៍ឬប័ណ្ណបៃតងមានសិទ្ធរស់នៅក្នុងសហរដ្ឋអាមេរិក។

គោលការណ៍ថ្មីនេះនឹងអនុញ្ញាតឱ្យមន្រ្តីអន្តោប្រវេសន៍ធ្វើការកំណត់លើជនអន្តោប្រវេសន៍ណាម្នាក់ដែលប្រើប្រាស់បន្ទុកសាធារណៈ​   ដូចជាជំនួយគេហដ្ឋាន, ការថែទាំសុខភាពឬជំនួយស្បៀងអាហារណាមួយនៅពេលអនាគត  ​ដែលជាមូលហេតុសម្រាប់បដិសេធមិនផ្តល់ទិដ្ឋាការរស់នៅស្របច្បាប់ដល់ជនអន្តោប្រវេសន៍ ដែលមានកម្រិតជីវភាព ទាប ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៤.០៨.១៩)

អត្ថបទដែលជាប់ទាក់ទង