អ្នកវិភាគរបស់កាសែតហ្វីលីពីននិយាយថាភាពវឹកវរនៅទីក្រុងហុងកុងគួរតែបញ្ឈប់ជាបន្ទាន់

14

ហ្វីលីពីន៖ អ្នកវិភាគរបស់កាសែតហ្វីលីពីនមួយរូបបាននិយាយថាភាពវឹកវរនៅក្នុងទីក្រុងហុងកុងដែលកើតឡើងដោយការប្រឆាំងនឹងរដ្ឋាភិបាលនិងជាក់ស្តែងត្រូវបានគាំទ្រដោយបរទេសគួរតែបញ្ឈប់ជាបន្ទាន់។

អ្នកកាសែតហ្វីលីពីនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួថា   ដូច​បាតុកម្មនៅទីក្រុងបាងកកកាលពីប៉ុន្មានឆ្នាំមុន  ឬនៅប្រទេសបារាំងក្នុងអំឡុងពេលកុបកម្មនៅប៉ារីស ពេលនេះប៉ូលីសហុងកុងត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីរៀបចំសណ្តាប់ធ្នាប់ឲ្យបានឆាប់រហ័ស។

អ្នកវិភាគរបស់កាសែតហ្វីលីពីននោះ  បាននិយាយថាវិធានការតឹងរឹងគួរតែត្រូវបានអនុវត្តព្រោះភាពវឹកវរមិនត្រឹមតែផ្តល់ផលអាក្រក់ដល់សេដ្ឋកិច្ចនិងទេសចរណ៍របស់ហុងកុងប៉ុណ្ណោះទេប៉ុន្តែវាក៏ជាគុណវិបត្តិសម្រាប់ភាពរុងរឿងនៃតំបន់អាស៊ីបូព៌ាផងដែរពីព្រោះហុងកុងគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនិងពាណិជ្ជកម្មដ៏សំខាន់មួយ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៤.០៨.១៩)

អត្ថបទដែលជាប់ទាក់ទង