ឯកឧត្ដមគួច ចំរើនអញ្ជើញសួរសុខទុក្ខក្មួយៗ ម៉ែដោះ និងបុគ្គលិក នៅមណ្ឌលកុមារកំព្រាខេត្តព្រះសីហនុ

12

វិទ្យុជាតិកម្ពុជា

ឯកឧត្ដមគួច ចំរើនអភិបាលខេត្តព្រះសីហនុក្រោយពីម៉ោងរដ្ឋបាល ថ្ងៃត្រង់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះបានអញ្ជើញទៅសួរសុខទុក្ខក្មួយៗម៉ែដោះនិងបុគ្គលិកនៅមណ្ឌលកុមារកំព្រាខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានពីខេត្តព្រះសីហនុបានអោយដឹងថាការឆ្លៀតពេលពីការងាររដ្ឋបាលអញ្ជើញទៅសួរសុខទុក្ខក្មួយៗ ម៉ែដោះ និងបុគ្គលិក នៅមណ្ឌលកុមារកំព្រាខេត្តព្រះសីហនុនេះបានបង្ហាញអោយឃើញនូវព្រហ្មវិហារធម៌របស់ឯកឧត្ដមគួច ចំរើននិងធ្វើអោយក្មួយៗ ម៉ែដោះ និងបុគ្គលិក នៅមណ្ឌលកុមារកំព្រាខេត្តព្រះសីហនុកាន់តែមានភាពកក់ក្ដៅទៅលើថ្នាក់ដឹកនាំថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង