ក្រុមបណ្ដុំកសិកនៅឃុំសាមឃួយបង្ហាញបច្ចេកទេសដាំបន្លែសរីរាង្គឱ្យបានច្រើនមុខ

44

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

M.C.ក្រុមបណ្ដុំ កសិករនៅឃុំសាមឃួយស្រុកសេសានខេត្តស្ទឹងត្រែង បានចាប់ផ្តើម តដើមម្ទេសជាមូយត្រប់ទៅតាមបច្ចេកទេសនៅបន្លែមួយមុខនេះ បន្ទាប់ពីបន្លែប៉េងប៉ោះ សម្រេចបានជោគជ័យក្នុងរយៈពេល២ឆ្នាំមកនេះ ហើយនៅឆ្នាំខាងមុខក្រុមកសិករនិងធ្វើពិសោធន៍ដំណាំល្ពៅជាមួយឪឡឹកបន្ថែមទៀត។
លោកស្រីហ្វ័រ សាង កសិករគំរូខាងផ្នែកដាំបន្លែបានបញ្ជាក់ថា៖កសិករកំពុងរួមគ្នាអនុវត្តបច្ចេកទេសដាំបន្ថែមផ្សេងៗទៀតឱ្យបានច្រើនមុខទៀត ដើម្បីបញ្ជូនផលដែលផលិតបាននេះទៅកាន់ទីផ្សារ តាមការបញ្ជាទិញរបស់អាជីវករ។លោកស្រីពន្យល់ថាៈតាមការពិសោធន៍កន្លងមក លើការអនុវត្តតាមការណែនាំរបស់គម្រោងឆេន កសិករយើងចេះជ្រើសរើសពួជទៅតាមរដូវកាលនិងធ្វើតាមបច្ចេកទេសដែលសិក្សារួចមកនោះ បាននាំគ្នាដាំបន្លែចាប់ពី៣ទៅ៤មុខក្នុងមួយគ្រួសារ។
សម្លេង៖គេដាំច្រើននៅក្នុងបណ្តុំក្រុមរបស់ខ្ញុំ ចង់បណ្តុះដាំក្រសក់ គេដាំច្រើនវារាងចាល ខ្ញុំដាំម្ទេសហាវៃ ដាំត្រប់ស្រួយ និងត្រប់ចាន ខែនេះអត់សូវមាន ពីណាដាំបើដាំតាមរងវាងាប់ ដកពិសោអន៍ទៅ បានខ្ញុំតវាសិន ឱ្យវាធននិងជម្ងឺ កុំឱ្យវាងាប់មានជម្ងឺ ត្រប់វាធន់និងជម្ងឺ។
លោក ឃីម ម៉ាឡក ប្រធានក្រុមកសិកដាំបន្លែចំរុះទទួលការគាំទ្រពីគម្រោងឆេន បានអះអាងថា៖ បច្ចេកទេស ត ដើមបន្លែនេះក្រុមកសិករ នៅឃុំសាមឃួយទទួលបានជោគជ័យទៅលើដំណាំប៉េងប៉ោះរួចមកហើយ និងនៅសប្តាហ៍នេះយើងងាកមកអនុវត្ត ត ដើមម្ទេសផ្លោកជាមួយដើមត្រប់មួយមុខទៀត។ លោកថា៖បន្ទាប់ពីបានផ្លាសប្តូររបៀបដាំដុះពីការធ្វើតាមទំលាប់មកអនុវត្តតាមបច្ចេកទេសយើងកាត់បន្ថយការចំណាយហើយទទួលបានផលច្រើនឈានទៅដណ្តើមយកទីផ្សារនឹងទប់ទល់ជាមួយបន្លែនាំចូលបានថែមទៀតផង ។
សម្លេង៖យើងខំកៀគរប្រជាជនយើងនាំគ្នា ដាំខ្លួនឯងដូចជាបន្លែខ្លួនឯង ហបខ្លួនឯង បើថាបន្លែមកពីខាងក្រៅនាំមកច្រើនពេកវាពិបាកដឹង អាហ្នឹងបើគិតទៅតាមខ្ញុំយល់តាមរូបភាពបន្លែខ្លះអត់ដឹងផង ថាគេដាក់គីមីដាក់អីឬអត់ បើបន្លែយើងដាក់ជីធម្មជាតិអាចម៍គោ អាចម៍ក្របី ដល់ហូបទៅវាល្អសុខភាពយើង។
លោកលីដេត មន្ត្រីបច្ចេកទេសផ្នែកកសិកម្មសហការជាមួយគម្រោងឆេនបានបញ្ជាក់ថា៖ឆ្នាំនេះកសិករយើងផលិតបន្លែបានច្រើនជាងឆ្នាំកន្លងមកដូចជា(ស្ពៃ -សាឡាដ៍- ត្រកួន -សណ្តែកគួ -ននោង – ត្រឡាច-ត្រប់- ម្រះ- -ម្ទេសផ្លោក -ត្រសក់-ជាដើម)ដែលបានរុញច្រានពួកគាត់ងាកឆ្ងាយពីការពឹងផ្អែក លើផលអនុផលព្រៃឈើនឹងកាត់បន្ថយការចុះទូករកត្រី។
លោកឡត វាសនា កសិករភូមិសាមឃួយ ឃុំសាមឃួយ បានទទួលស្គាល់ថា៖ ការ ដាំបន្លែពិតជាបានរួមចំណែក កាត់បន្ថយការចំណាយថវិកាបានមួយភាគធំ ក្នុងគ្រួសាររួចទៅហើយ ចំណែកលោកក៍ខិតខំដាំបន្លែបានចំនួនបួនមុខ ក្រៅពីបរិភោគ ផ្គត់ផ្គង់ទៅកាន់ទីផ្សារ លក់បានប្រាក់សម្រាប់ដោះស្រាយតម្រូវការផ្សេងៗ។
សូមបញ្ជាក់ថា៖ មន្ទីរកសិកម្មខេត្តស្ទឹងត្រែង និងអង្គការដៃគូហៅកាត់ថា(គម្រោងឆេន)បណ្ដុំកសិករមាន ចំនួន៣០ក្រុមក្នុងនោះដាំជាអាជីពបាន១៣ក្រុម ពាក់កណ្តាលអាជីព១៧ក្រុម និងជាលក្ខណៈគ្រួសារជាង៦០០គ្រួសារ ដែលមាននៅស្រុកសេសាន- ស្រុកសៀមបូក- ស្រុកថាឡាបរិវ៉ាត់-និងក្រុងស្ទឹងត្រែង ចំណែកស្រុកសៀមប៉ាងមិនទាន់បានចុះអនុវត្តនោះទេ៕

អត្ថបទដែលជាប់ទាក់ទង